WORLD CUP U20: ក្រុមអាស៊ីកូរ៉េខាងត្បូងឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបអ៊ុយក្រែន

(ប៉ូឡូញ)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម២០ឆ្នាំ កូរ៉េខាងត្បូង បានឡើងទៅវគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពិភពលោកយុវជនអាយុក្រោម ២០ឆ្នាំ ២០១៩ ក្រោយឈ្នះយុវជនអេក្វាទ័រ ១ទល់នឹង០ យប់មិញ។ មួយគ្រាប់ជ័យជំនះរបស់យុវជនតំណាងទ្វីបអាស៊ីមួយនេះ កើតឡើងដោយកីឡាករ Jun Choi នាទីទី៣៩។

ក្នុងវគ្គផ្តាច់ព្រ័ត្រដែលត្រូវលេងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ កូរ៉េខាងត្បូង ត្រូវប្រជែងពានជាមួយយុវជនអ៊ុយក្រែន ដែលឈ្នះអ៊ីតាលី ១ទល់នឹង០ ដោយគ្រាប់បាល់កីឡាករ Sherhiy Buletsa នាទីទី៦៥៕

អត្ថបទដែលជាប់ទាក់ទង