ព្រះមហាក្សត្រថៃត្រាស់បង្គាប់តែងតាំងលោក ប្រាយុទ្ធ ចាន់អូឆា ជានាយករដ្ឋមន្ត្រីថៃផ្លូវការ

​(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ ​Maha Vajiralongkorn នៅរសៀលថ្ងៃអង្គារនេះ បានចេញព្រះរាជក្រឹត្យ​ត្រាស់បង្គាប់តែងតាំងលោក ប្រាយុទ្ធ ចាន់អូឆា (prayuth chan-ocha) ជានាយករដ្ឋមន្ត្រីថៃទី២៩ ជាផ្លូវការហើយដែល​នេះជាអាណត្តិទី២របស់លោកផងដែរ​។

​លោក ប្រាយុទ្ធ បានបង្ហាញគំនិតសុទិដ្ឋិនិយមជាមួយការស្បថថា«លោកនឹងថែរក្សាការពារសន្តិភាព និងការឯកភាពជាតិរបស់ប្រទេសថៃទាំងមូល»។ ​

សូមជម្រាបថា លោក ប្រាយុទ្ធ ចាន់អូឆា បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃកាលពីសប្ដាហ៍មុន ដោយទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន ៥០០សំឡេង ក្នុងចំណោមសមាជិកសភាសរុប ៧៥០នាក់​៕ (មាលីកា)

 

 
អត្ថបទដែលជាប់ទាក់ទង