ស្ត្រី​ម្នាក់​ក្លាយជា​ឃាតក​ សម្លាប់​មិត្ត​ភក្តិ​ខ្លួន​យ៉ាង​សាហាវ​បំផុត​ ព្រោះតែ​គ្មាន​លុយ​សង​!​

(​ភ្នំពេញ​)៖​ តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កង​រាជ​ធា​វុ​ធ​ហត្ថ​ម្នាក់​បាន​បញ្ជាក់​ថា​ វា​ជា​ករណី​ឃាតកម្ម​ ហើយ​ឃាតករ ជា​មិត្តភក្តិ​របស់​ស្ត្រី​រង​គ្រោះ​ដែរ​។​

សមត្ថកិច្ចបន្តថា ជនសង្ស័យ​ជា​ឃាតករ​ ឈ្មោះ​ ទឹម​ សុផល​ ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ បាន​សម្លាប់​ជន​រង​គ្រោះ​ ដោយ​យក​កាំបិត​ កាត់​ ចៀរ​ ច្រៀក​ សាកសព​ជា​បំណែកៗ​,​ កាត់​ដៃ​ កាត់​ជើង​ កាត់​ក្បាល​ វះ​ពោះ​ ពុះ​ឆ្អឹងជំនី​ ព្រលះ​យក​សាច់​ រួច​ច្រក​ដាក់​ស្បោង​ខ្មៅ​ ម្តង​បន្តិចៗ​ យក​ទៅ​បោះចោល​នៅ​ច្រាំង​ទន្លេ​ ផ្លូវ​ស៊ី​សុវត្ថិ​។​

មន្ត្រី​កង​រាជ​ធា​វុ​ធ​ហត្ថដដែលបានលើកឡើងថា ជនសង្ស័យ​ជា​ឃាតករ​បាន​សារភាព​ថា​ ខ្លួន​សម្លាប់​ជន​រង​គ្រោះ  ព្រោះតែ​ជំពាក់​លុយ​ ហើយ​គ្មាន​លុយ​សង​។​

នាព្រឹក​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក៏​បាន​បំបែកសំណុំរឿង​ពាក់ព័ន្ធ​ក្មេង​ស្រីម្នាក់​ដើរ​រក​ម្តាយ​ ឈាន​ដល់​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ទៀត ក្រោយ​សួរនាំ​ទើប​ដឹង​ថា​ ជា​រឿង​ឃាតកម្ម​ ហើយ​ស្ត្រី​រូប​នោះ​ គឺជា​ឃាតករ​កាប់សម្លាប់​ចិញ្ច្រាំ​ដ៏​សាហាវ​លើ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ គឹ​ម​ យ៉ា​នាង​ អាយុ​៤០​ឆ្នាំ​។​

បន្ទាប់​មក​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​នាំ​ស្ត្រី​ជា​ជនជាប់ចោទ​នោះ​ ទៅ​ធ្វើ​ត្រាប់​ និង​មើល​ទីតាំង​ដែល​ខ្លួន​បាន​សម្លាប់​ស្ត្រី​រង​គ្រោះ​ និង​ទីតាំង​ដែល​បោះ​បំណែក​សព​ចោល​។

សូមរំឭកថាថ្មីៗនេះ ស្ត្រី​វ័យក្មេងម្នាក់ បាន​ដើរ​ស្វែងរក​ម្តាយ​គ្រប់​ច្រកល្ហក​ តែ​មិនឃើញ​នេះ​ឈ្មោះ​ ពេជ្រ​ ស៊ា​វ​ម៉ី​ អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​ រស់នៅ​ម្តុំ​ទួល​សង្កែ​ ហើយ​ម្តាយ​ដែល​បាត់​ខ្លួន​ឈ្មោះ​ គឹ​ម​ យ៉ា​នាង​ អាយុ​៤០​ឆ្នាំ​ មុខរបរ​អ៊ុតសក់​នៅ​ផ្សារ​កណ្តាល​ ជា​ស្ត្រី​មេម៉ាយ​(​កូន​មួយ​)​ បាន​បាត់​ខ្លួន​តាំងពី​ព្រឹក​ម៉ោង​ប្រហែល​៩​ ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៩​មក​។​

​តាម​ការ​រៀបរាប់​របស់​ឈ្មោះ​ ពេជ្រ​ ស៊ា​វ​ម៉ី​ ជា​កូនស្រី​ ថា​ កាលពី​យប់​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៩​ ម្តាយ​ខ្លួន​ បាន​ទៅ​ផ្ទះ​ម្តុំ​គុក​តេ​៣​ចាស់​(​ផ្ទះ​កើតហេតុ​)​ ជា​ផ្ទះ​អ្នក​ជំពាក់​លុយ​ផង​ និង​ជា​អ្នក​រាប់អាន​គ្នា​ផង​ ពេល​នោះ​បាន​នាំ​ក្មេង​តូច​ម្នាក់​ជា​កូន​ម្ចាស់ផ្ទះ​អាយុ​ប្រហែល​៧​ឆ្នាំ​មក​ដេក​ផ្ទះ​ខ្លួន​នៅ​ទួល​សង្កែ​១​យប់​ដែរ​។​

​លុះដល់​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ ម្តាយ​ខ្លួន​ក៏​យក​ម៉ូតូ​ធូ​ដេ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១៩០៥​ ដឹក​ក្មេង​តូច​ត្រឡប់​ទៅ​ផ្ទះ​គេ​វិញ​ ដោយ​មាន​លុយ​មួយ​ និង​គ្រឿងអលង្ការ​ជាប់​ខ្លួន​មួយ​ចំនួន​ដែរ​ហើយ​ក៏​បាត់​ដំណឹង​រហូត​មក​តែ​ម្តង​។​ បើ​តាម​សម្តី​ក្មេង​តូច​អាយុ​៧​ឆ្នាំ​នោះ​វិញ​ និយាយ​ថា​ ពេល​ស្ត្រី​ឈ្មោះ​ គឹ​ម​ យ៉ា​នាង​ (​ក្មេង​នោះ​ហៅ​អ៊ុំ​ស្រី​ ដែល​ជា​ស្ត្រី​បាត់​ខ្លួន​)​ ដាក់​រូបគេ​ចុះ​ ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិស​ខាងត្បូង​។​

កាលពី​វេលា​ម៉ោង​៨:៣០​នាទី​យប់​ ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​ត្រង់​ចំណុច​ខាងក្រោយ​គុក​តេ​៣​ចាស់​ នៅ​មុខ​ផ្ទះ​លេខ​៤០EO​ ផ្លូវ​លេខ​១៥៤​ ក្នុង​ក្រុម​២០​ ភូមិ​៥​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ​ស្ត្រី​វ័យក្មេងខាង បាន​កាន់​រូបថត​ម្តាយ​ខ្លួន​ ដើរ​តាម​ស្វែងរក​គ្រប់​ទិស​ទី​ សព្វកន្លែង​ តែ​តែ​រក​មិនឃើញ​ ក៏​បាន​ស្នើ​សុំ​(​ប្តឹង​)​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ ព្រោះ​បាត់​ខ្លួន​១​យប់​ ១​ថ្ងៃ​ហើយ​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង