ជំនន់ទឹកភ្លៀងនៅខេត្តជាំងស៊ីប្រទេសចិនបណ្ដាលឲ្យរងការខូចខាតសេដ្ឋកិច្ច​​ប្រហែល៣០០លានផោន

(ចិន)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ, ជំនន់ទឹកភ្លៀងបានបំផ្លាញដំណាំនៅលើផ្ទៃដីជាង១ម៉ឺនហិកតានិងបានបំផ្លាញលំនៅស្ថានរាប់រយខ្នងនៅក្នុងខេត្តជាំងស៊ី (Jiangxi) កាលពីថ្ងៃចន្ទដោយក្នុងនោះមនុស្សសរុបប្រហែល១លាន៤សែននាក់បានទទួលរងផលប៉ះពាល់ហើយការខូចខាតផ្នែកសេដ្ឋកិច្ចមានតម្លៃប្រហែល៣០០លានផោន។

សេចក្ដីជូនដំណឹងបានប្រកាសថាបរិមាណទឹកភ្លៀងដែលធ្លាក់ក្នុងផ្នែកជាច្រើនក្នុងខេត្តជាំងស៊ី ​បានឡើងដល់កម្រិតខ្ពស់បំផុតប្រចាំខែមិថុនានេះ។

​ជាមួយគ្នានេះ រដ្ឋបាលឧតុនិយមចិនក៏បានព្រមានឲ្យអាជ្ញាធរត្រៀមខ្លួនទប់ទល់នឹងព្យុះរន្ទះនិងលទ្ធភាពនៃការបាក់ធ្លាយច្រាំងទន្លេតូចៗនាប៉ុន្មានថ្ងៃខាងមុខទៀត៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង