រុស្ស៊ីស្ទាក់យន្តហោះឈ្លបការណ៍អាមេរិកនិងស៊ុយអែតនៅលើសមុទ្របាល់ទិច

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃអង្គារនេះថាយន្តហោះចម្បាំង Su-27 របស់ខ្លួនបានស្ទាក់យន្តហោះឈ្លបការណ៍របស់អាមេរិកនិងស៊ុយអ៊ែតនៅលើសមុទ្របាល់ទិកជាកន្លែងដែលសម្ព័ន្ធណាតូ (NATO) កំពុងធ្វើសមយុទ្ធកងទ័ពជើងទឹក។

យន្តហោះចម្បាំងរបស់រុស្ស៊ីបានកំណត់អត្តសញ្ញាណយន្តហោះឈ្លបការណ៍ទាំង២គ្រឿងនោះថាជាយន្តហោះឈ្លបការណ៍ RC-135 របស់អាមេរិក និងយន្តហោះឈ្លបការណ៍ Gulfstream របស់ស៊ុយអែត។

គួរកត់សម្គាល់ថាកាលពីឆ្នាំទៅយន្តហោះចម្បាំងរបស់បរទេសប្រហែល៣ពាន់គ្រឿងរួមទាំងយន្តហោះឈ្លបការណ៍ប្រហែល១ពាន់គ្រឿងផងបានហោះហើរក្បែរព្រំដែនទឹកនិងគោករបស់រុស្ស៊ី៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង