ព្យុងយ៉ាង៖ កូរ៉េខាងជើងជំរុញអាមេរិកឲ្យដកចេញនូវនយោបាយអរិភាព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ ដោយអំពាវនាវដល់មេដឹកនាំរបស់សហរដ្ឋអាមេរិក អោយដកចេញនូវនយោបាយអរិភាពជាមួយកូរ៉េខាងជើង ។
KCNA បានបន្តថា បើមិនដូច្នេះទេ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងជំនួបលើទីមួយ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅប្រទេសសិង្ហបុរី កាលពីខែមថុនា ឆ្នាំ២០១៨កន្លងទៅ នឹងក្លាយទៅជាក្រដាស់អសារឥតការ ។

ការអំពាវនាវរបស់កូរ៉េខាងជើង គឺមានន័យប្រហាក់ប្រហែលគ្នានឹងការគម្រាមកាលពី សប្តាហ៍មុន ដែលកូរ៉េខាងជើងចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងដំណើរឈានឆ្ពោះទៅរក ការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ៕លីលី

អត្ថបទដែលជាប់ទាក់ទង