ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ នឹង​ត្រូវ​ប្រកាស​ចូល​កាន់​តំណែង​ថ្ងៃស្អែក​នេះ​

(​ភ្នំពេញ​)៖​ អតីត​អភិបាល​រាជធានី​ភ្នំពេញ​ ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។​ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ របស់​ព្រះ​ម​ហា្ស​ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះរាជក្រឹត្យ​ នៃ​អង្គ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់​មាត្រា​១​ បាន​ត្រាស់​បង្គាប់​ ទទួលស្គាល់​សមាសភាព​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ ក្នុង​អាណត្តិ​ទី​៣​ សរុប​២៧​រូប​ ដោយ​មាន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​១​រូប​ គឺ​ ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ និង​សមាជិក​២៦​រូប​ទៀត​៕​ (Swift​ News)

​ 

អត្ថបទដែលជាប់ទាក់ទង