កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៤

(កម្ពុជា)៖ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន (AUSC) លើកទី២៤​ បានដំណើរការហើយ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ក្រោមវត្តមមាន ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងឯកឧត្តម រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន។

តាមការគ្រោងទុកកិច្ចប្រជុំនេះ នឹងបញ្ចប់នៅថ្ងៃទី១២ ខែមិថុនាស្អែកនេះ ហើយប្រទេសដែលចូលរួមគឺមកពីបណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ (អាស៊ាន)។

​ឯកឧត្តម ស សុខ មានប្រសាសន៍ថា នេះជាមោទនភាពដែលកម្ពុជា ត្រូវជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ។ ឯកឧត្តមបន្តថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ តាមដាន បូកសរុបការងារ និងម្ស៉ាងទៀតដើម្បីពង្រឹកទំនាក់ទំនងរវាងប្រទេសជាសមាជិក៕

អត្ថបទដែលជាប់ទាក់ទង