សម្តេច​ក្រឡាហោម ស ខេង លើកឡើង​នូវ​វិធានការ ១០​ចំណុច ដើម្បី​សុវត្ថិភាព​ចរាចរណ៍​

(​ខេត្ត​ត្បូងឃ្មុំ​)៖ ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លើក​ទី​១២ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានលើកឡើង​ជាថ្មីទៀត នូវ​វិធានការ ១០ ចំណុច ដើម្បី​សុវត្ថិភាព​ចរាចរណ៍​។​

​វិធានការ ទាំង ១០ ចំនុច រួមមាន​៖
១-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត
២-​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ដាច់ខាត
៣-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​
៤-​ត្រូវគោរព​សិទ្ធិ​អាទិភាព​គោរព​សញ្ញា​ចរាចរណ៍​និង​ប្រកាន់​ស្ដាំ​ជានិច្ច​
៥-​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​ទៅតាម​រថយន្ត​
៦-​មិនត្រូវ​បត់ ឬ​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរ​សព្ទ​ក្នុងពេល​បើកបរ ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​ទំនាក់ទំនង​ឡើយ​
៧-​ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ពិនិត្យមើល​កង់ ចង្កូត ហ្វ្រាំង និង​ភ្លើង​បំភ្លឺ​-​ល​- មុន​ពេលចេញ​ធ្វើដំណើរ
៨-​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមមេត្តា កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​
៩-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត​
១០-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​គ្នា​៕​

អត្ថបទដែលជាប់ទាក់ទង