កម្ពុជា ​ប្រកួត​ជើង​ទី២ ជម្រុះបាល់ទាត់​ពិភពលោក ជាមួយ​ប៉ាគីស្ថាន យប់នេះ

(កាតា)៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា យប់នេះ ត្រូវប្រកួតជម្រុះ​បាល់ទាត់​ពិភពលោក ២០២២ ជុំទី១ តំបន់អាស៊ី ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​។

ការ​ប្រកួត​នេះ លេង​នៅ​ម៉ោង ១១ និង ០០នាទី យប់​ម៉ោង​នៅកម្ពុជា ក្នុង​ពហុកីឡដ្ឋាន​ Hamad bin Khalifa ​ទីក្រុងដូហា​ ប្រទេសកាតា។

ប្រកួតជើងទី១ ​កម្ពុជាឈ្នះ ២ទល់នឹង០ លើក្រុមប៉ាគីស្ថាន​ នៅរាជធានីភ្នំពេញ ដោយគ្រាប់បាល់​របស់កីឡាករ សៀង ចាន្ធា និង​កីឡាករ គួច សុកុម្ភៈ។ បើបន្តឈ្នះ ស្មើ និងចាញ់ក្នុងគម្លាតមួយ​គ្រាប់​កម្ពុជា ឡើងទៅជុំទី២ ជាមួយ ៣៤ក្រុម ដែលកំពង់រង់ចាំ។

ថ្ងៃនេះដែរ ​កោះហ្គាំ ​ប្រកួតជាមួយប៊ូតង់​ ព្រុយណេ​ ប្រកួតជាមួយម៉ុងហ្គោលី ​ទីម័រខាងកើត ​ប្រកួតជាមួយ​ម៉ាឡេស៊ី ​និង​បង់ក្លាដេស​ ទទួលឡាវ៕

អត្ថបទដែលជាប់ទាក់ទង