តេអ៊ីរ៉ង់៖ អាមេរិកគ្មានសុវត្ថិភាពទេ បើមានសង្គ្រាមជាមួយអ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយកាលពីថ្ងៃចន្ទ ទី១០ ខែមិថុនានេះថា សហរដ្ឋអាមេរិក នឹងមិនមានសុវត្ថិភាពទេ ប្រសិនបើប្រទេសមហាអំណាចមួយនេះ ហ៊ានធ្វើសង្ក្រាមជាមួយប្រទេសអ៊ីរ៉ង់ ។

លោក Mohammad Javad Zarif បានបន្ថែមថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកលើអ៊ីរ៉ង់ គឺជាអំពើភេរវកម្មខាងសេដ្ឋកិច្ច ដែលពិភពលោក ត្រូវតែប្រយុទ្ធប្រឆាំង និងទប់ស្កាត់កុំអោយអំពើភេរវនិយមមួយនេះ រីករាលដាលកាន់តែខ្លាំងនៅពេលខាងមុខ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកយកសម្តីរបស់លោក ត្រាំ ដែលបាននិយាយថា ការកាត់បន្ថយភាពតានតឹងខាងសេដ្ឋកិច្ច និងយោធាលើអ៊ីរ៉ង់ គឺជាមធ្យោបាយមួយ ដែលអាចបញ្ចៀសគ្រោះមហន្តរាយរបស់អាមេរិកបាន ៕លីលី

អត្ថបទដែលជាប់ទាក់ទង