អ្នក​ដែល​ជិះឡាន ហើយ​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ភាគច្រើន គឺ​អ្នកធំ​តែម្តង​!

(​ខេត្ត​ត្បូងឃ្មុំ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើកឡើងថា អ្នក​ដែល​ជិះឡាន ហើយ​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ភាគច្រើន គឺជា​អ្នកធំ​។ សម្តេច លើកយក​ករណី​អភិបាលខេត្ត​ក្រចេះ លោក ខាំ ភឿន និង​អភិបាលខេត្ត​បន្ទាយមានជ័យ លោក ទ្រី ណារិន ដែល​បានធ្វើ​ដំណើរ​តាម​រថយន្ត ហើយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រហូតដល់​បាត់បង់​ជីវិត ដោយសារ​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​។​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា ខ្សែក្រវ៉ាត់​សុវត្ថិភាព គឺ​ជួយ​បាន ៨០% នៅពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ ដូច្នេះ នៅពេល​ជិះ​រថយន្ត ទាំង​អ្នកបើកបរ ទាំង​អ្នកជិះ​ជាមួយ ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ទាំងអស់គ្នា​៕​

អត្ថបទដែលជាប់ទាក់ទង