​បទ​ប្បញ្ញត្តិ​គ្រឹះមួយចំនួនក្នុង​រដ្ឋធម្មនុញ្ញ គ្រោង​នឹង​ដាក់​ទៅក្នុង​កម្មវិធីសិក្សា​៖ បឋមសិក្សា ​ បឋមភូមិ និង​ទុតិយភូមិ

(ភ្នំពេញ)៖ «បទ​ប្បញ្ញត្តិ​គ្រឹះ​មួយចំនួន ​ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ គ្រោង​នឹង​ដាក់​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​៖ បឋមសិក្សា ​មធ្យមសិក្សាកម្រិត១(បឋមភូមិ) និង​មធ្យមសិក្សាកម្រិត២(​ទុតិយភូមិ) ដោយយោងតាមអនុស្សរណៈ​នៃ​ការព្រមព្រៀងគ្នារវាង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ។

អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ លោក តាំង រតនា ក្នុង​សន្និសីទ​សារព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំរវាងប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ លោកអ៊ឹម ឈុនលឹម និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន នា​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយអនុឡោមតាមការ​ឯកភាព ​និងចុះ​ហត្ថលេខាព្រមគ្នាកាលពី​ថ្ងៃ​ទី​១ ខែមីនាកន្លងទៅ។

លោក តាំង រតនា៖ ការយល់ដឹង​អំពី​គោលការណ៍​ធំៗ ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ គឺជា​មូលដ្ឋាន​គ្រឹះ​ចាំបាច់ និង​មាន​សារសំខាន់ ក្នុង​ការកសាង​ចំណេះដឹង​ទូទៅ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដើម្បី​ពង្រឹង​មនសិការ​ស្នេហា​ជាតិ និង​សីលធម៌​សង្គម។ «​ការបញ្ចូល​បទ​ប្បញ្ញត្តិ​គ្រឹះ​មួយចំនួនដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ​ទៅក្នុង​កម្មវិធីសិក្សា គឺជា​យន្តការ​មួយ​មាន​ប្រសិទ្ធភាព និង​វិសាលភាព ក្នុង​ការកសាង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​នៅ​កម្ពុជា»

អគ្គនាយក​អប់រំ លោក ពុត សា​មិត្ត ក៏បានលើកឡើងថា ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ជា​អ្នកផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការរៀបចំ​ខ្លឹមសា​រគោល និង​ខ្លឹមសារ​មេរៀន​ពាក់ព័ន្ធ កម្មវិធីសិក្សា​ទាំងបី​កម្រិត សម្រាប់​ក្រសួង​អប់រំវិញជា​អ្នក​រៀបរៀង​បោះពុម្ពផ្សាយ៕ (SN-ស្រ៊ុន ទិត្យ)

អត្ថបទដែលជាប់ទាក់ទង