វិភាគៈ បំណងចង់ឲ្យអ៊ីរ៉ង់ស្លាប់ដោយទណ្ឌកម្ម និងការគម្រាម ជាបំណងរវើរវាយរបស់អាមេរិក

រដ្ឋមន្ត្រីក្រសួងប្រេងឥន្ធនៈរបស់ប្រទេសអ៊ីរ៉ង់ លោក Bijan Namdar Zanganeh បាននិយាយថា លោក ដូណាល់ ត្រាំ មានបំណងចង់អោយប្រទេសអ៊ីរ៉ង់ស្លាប់ ដោយសារទណ្ឌកម្ម និងការគម្រោមផ្នែកយោធាលើអ៊ីរ៉ង់ ប៉ុន្តែនេះគ្រាន់តែជាបំណងរវើរវាយតែប៉ុណ្ណោះ ។

លោក ប៊ីចាន ណាំដា សាំងហ្កាណេ (Bijan Namdar Zanganeh) បានលើកហេតុផលថា អ៊ីរ៉ង់មិនស្លាប់ដោយសារទណ្ឌកម្មពីអាមេរិកទេ ដោយសារនៅពេលបច្ចុបន្ននេះ អ៊ីរ៉ង់អាចនាំប្រេងចេញដដែល ដោយមិនពាក់ព័ន្ធនឹងទណ្ឌកម្មអាមេរិក ។

ទោះបីជាជាប់ទណ្ឌកម្មអាមេរិកក៏ដោយ ក៏អ៊ីរ៉ង់អាចនាំចេញប្រេងទៅកាន់ទីផ្សារក្រៅផ្លូវការ ឫទីផ្សាងងឹតបានដែរ ដោយអ៊ីរ៉ង់មានអតិថិជនយ៉ាងច្រើនចាំទិញប្រេងពីអ៊ីរ៉ង់ ខណៈដែលនាំចេញទៅដល់ទីផ្សារងងឹត ។

លោក Bijan Namdar Zanganeh មិនបានបង្ហើបថាតើទីផ្សារក្រៅផ្លូវការ ឫទីផ្សារងងឹត ដែលអ៊ីរ៉ង់នៅតំបន់ណាទេ ដោយរដ្ឋមន្ត្រីក្រសួងប្រេងឥន្ធនៈរូបនេះបានលើកឡើងថា ប្រសិន បើអាមេរិកដឹងពីទីតាំងលក់ប្រេងរបស់អ៊ីរ៉ង់ អាមេរិកនឹងទៅបិទទៀត ។

ដើមចមដែលនាំអោយសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសាជាថ្មីលើប្រទេសអ៊ីរ៉ង់ គឺដោយ សារប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ យល់ឃើញថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ជាកិច្ចព្រមព្រៀងមិនគ្រប់ជ្រុងជ្រោយ និងជាកិច្ចព្រមព្រអន់បំផុត ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាដោយប្រទេសមហាអំណាច៥+១ជាមួយអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥កន្លងទៅ ដែលមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ ជាប្រទេសហត្ថលេខី ។

លោក ត្រាំ បានលើកឡើងជាញឹកញាប់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានហាមឃាត់អ៊ីរ៉ង់មិនអោយផលិតអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះ មិនបានចែងពីការបង្កអសន្តិសុខក្នុងតំបន់ និងនៅជុំវិញពិភពលោកពីសំណាក់អ៊ីរ៉ង់នោះទេ ។

ដោយសារយល់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មិនគ្រប់ជ្រុងជ្រោយនេះហើយ បានជាលោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ កាលពីឆ្នាំ២០១៨កន្លងទៅ និងទាមទារអោយអ៊ីរ៉ង់ចូលតុចរចារកកិច្ចរកកិច្ចព្រមព្រៀងថ្មី ។

ចំណែកប្រទេសជាហត្ថលេខី៥ផ្សេងទៀតក្រៅពីអាមេរិក បានបង្ហាញជំហរនៅបន្តគាំទ្រកិច្ចព្រមព្រៀងនេះ ដោយមិនដកខ្លួនចេញតាមអាមេរិកទេ ហើយប្រទេសហត្ថលេខីទាំង៥នោះ បានប្តេជ្ញាបន្តទំនាក់ទំនងខាងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ។

ក្រោយពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ អាមរិកបានគម្រាមនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្រប់យ៉ាងលើអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់ មិនព្រមចូលតុចរចាជាមួយអាមេរិក ប៉ុន្តែរហូតមកដល់ពេលនេះ អ៊ីរ៉ង់នៅតែមិនជួបចរចាជាមយយអាមេរិកតាមការចង់បាន ។

សូមរំលឹកជូនថា កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក មូហាម៉ាត់ ចាវ៉ាត សារីហ្វ (Mohammad Javad Zarif) បានព្រមានថា អាមេរិកបានធ្វើបាបអ៊ីរ៉ង់ដដែលៗ ដែលអ៊ីរ៉ង់មិនអាចនៅស្ងៀមបានទេ ។

លោក មូហាម៉ាត់ ចាវ៉ាត សារីហ្វ បានព្រមានថា អ៊ីរ៉ង់អាចនឹងដកខ្លួនចេញពីសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ និងវិលត្រឡប់ទៅរកកម្មវិធីនុយក្លេអ៊ែរវិញ ដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកលើអ៊ីរ៉ង់ជាបន្តបន្ទាប់ ។

មូលហេតុសំខាន់ដែលនាំអោយអ៊ីរ៉ង់ក្តៅក្រហាយបែបនេះ គឺដោយសារប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៧កន្លងទៅ និងសម្រេចដាក់ទណ្ឌកម្មសារជាថ្មីលើអ៊ីរ៉ង់ ៕លីលី

អត្ថបទដែលជាប់ទាក់ទង