ប្រធាន​មន្ទី​សុខាភិបាល​ខេត្តក្រចេះ​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​រដ្ឋ​ បើសិន​សង្ស័យ​កើត​ជំងឺគ្រុនឈាម​ ខណៈ​គ្លី​នី​ក​ឯកជន​គ្មាន​ល​ទ្ឋ​ភាព​ព្យាបាល​ជម្ងឺ​នេះ​!

 

(​ក្រចេះ​)៖​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូរ​ទាំង​ខេត្ត​ ឲ្យ​ងាក​ទៅ​រក​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​ ឬ​មន្ទី​ពេទ្យ​រដ្ឋ​ ប្រ​សិន​មាន​ករណី​សង្ស័យ​ថា​ កូនៗ ឬមានអ្នក​កើត​ជំងឺគ្រុនឈាម​ ព្រោះ​ គ្លី​នី​ក​ឯកជន​ មិន​មាន​ល​ទ្ឋ​ភាព​គ្រប់គ្រាន់​ ដើម្បី​ព្យាបាល​ជំងឺគ្រុនឈាម​នោះ​ទេ​។​

​កា​អំពាវ​នា​នេះ​ធ្វើ​ឡើង​ខ​ណះ​ដែល​ ស្ថានភាព​ជម្ងឺគ្រុនឈាម​កំពុង​តែ​កើត​មាន​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ខេត្ត​មួយ​នេះ​ ដែល​មាន​កុមារ​ និង​មនុស្ស​ចាស់​ជាង​៤០០​នាក់​ បាន​កើតជំងឺគ្រុនឈាម​ ក្នុង​រយៈពេល​តែ​២​ខែ​ចុង​ក្រោយ​នេះ​ ដែល​ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​ គឺ​មានការ​កើនឡើង​យ៉ាង​ខ្ពស់​។​

​លោក​ វេជ្ជបណ្ឌិត​ ឈ្នាង​ សុ​វត្ថា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែមិថុនា​ ថា​ «​ជំងឺគ្រុនឈាម​នៅ​ក្នុងឆ្នាំនេះ​ កើត​មាន​ គឺ​ទូរ​ទាំង​ខេត្ត​តែ​ម្តង​។​ ប៉ុន្តែ​ច្រើន​ជាងគេ​ គឺ​នៅ​ស្រុក​ស្នួល​ និង​ស្រុក​ចិត្រ​បុរី​ ដែល​មនុស្ស​ចាស់​ និង​កុមារ​ ៤២៥​នាក់​ បាន​ទៅ​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ និង​ស្រុក​ ក្នុង​នោះ​មាន​ក្មេង​ជំទង់​ម្នាក់​ និង​កុមារ​២​នាក់​បាន​ស្លាប់​ផង​ដែរ​»។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ បាន​បញ្ជាក់​អំពី​ថា​ កត្តា​ដែល​ជំរុញ​ឲ្យ​កើត​មាននូវ​ជំងឺគ្រុនឈាម​ គឺ​ដោយសារ​កត្តា​អាកាសធាតុ​រដូវប្រាំង​មាន​រយៈពេល​អូស​បន្លាយ​វែង​ ហើយ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​មក​យ៉ាង​គំ​ហុ​គ​ ហើយ​ជំងឺ​នេះ​កើតឡើង​ដោយ​មូស​ខ្លាខាំ​នៅ​ពេល​ថ្ងៃ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​រូប​នេះ​បាន​បន្ត​ថា​ ប្រភព​ដែល​បង្កើត​ឲ្យ​មាន​មូស​ខ្លា​ គឺ​ ទីកន្លែង​ដែល​មានទឹក​ដក់​ រួម​មាន​ ពាងទឹក​ អាង​ទឹក​ សំបក​ដប​ សំបក​ដូង​ កំប៉ុង​ ថូផ្ការ​ ជា​ពិសេស​សំបក​កង​ឡាន​ ដែល​ពិបាក​នឹង​ចាក់ចេញ​ជាដើម​។​ ​លោក​ថា​ មន្ទីរពេទ្យ​ក៏​មាន​មន្ត្រី​ប្រចាំការ​ បន្តសកម្មភាព​ទៅ​ តាម​តំបន់​គោលដៅ​ ចុះ​អនុវត្ត​វិធានការ​ បង្ការ​ការពារ​និង​ទប់ស្កាត់​ នូវ​ប្រភេទ​ជំងឺឆ្លង​នេះ​ ដូច​ជា​ការ​ចុះ​បាញ់ថ្នាំ​កម្ចាត់​ មូស​ការ​ចុះ​ដាក់​ថ្នាំ​អា​បែ​ ត​នៅ​ក្នុង​ពាង​ ឬ​អាង​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ ភូមិ​ពិស​សេ​នោះ​ ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​ការ​បង្ការ​ ទប់ស្កាត់​ពី​ប្រភេទ​ជំងឺឆ្លង​ដោយ​មូស​ខ្លា​។​

​ជាមួយ​គ្នា​នេះ​លោក​ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ ដែល​មានកា​សង្ស័យ​ថា​ មាន​អ្នក​កើត​ជំងឺគ្រុនឈាម​ ត្រូវ​រួស​រាន់​មក​ទទួល​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​រដ្ឋ​ ដោយ​មន្ទី​ពេទ្យ​រដ្ឋ​ មាន​ថ្នាំ​សម្រាប់​ព្យាបាល​ និង​មាន​គ្រូពេទ្យ​ ឯកទេស​ជំនាញ​ព្យាបាល​ត្រឹមត្រូវ​ ដោយឡែក​គ្លី​នី​ក​ឯកជន​វី​ញ​ គឺ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ទទួល​សេវា​ព្យាបាល​ជម្ងឺ​នេះ​បាន​នោះ​ឡើយ​៕​ (SN-​ម៉េ​ង​ គាង​)

អត្ថបទដែលជាប់ទាក់ទង