មូលហេតុ ដែលមន្ត្រីក្រសួងបរិស្ថានម្នាក់ លោតពីលើអគារក្រសួងសម្លាប់ខ្លួន ព្រោះតែមានជំងឺប្រចាំកាយ

(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ចុងក្រោយនេះ បានបញ្ជាក់ថា បុរសម្នាក់ដែលបានលោតសម្លាប់ខ្លួន ពីលើអគារក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ គឺដោយសារតែមានជំងឺប្រចាំកាយ។

បុរសធ្វើអត្តឃាតនេះ ឈ្មោះ អោម សេងហួរ អាយុប្រហែលជាង៣០ឆ្នាំ ជាមន្ត្រីនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន។

សូមជម្រាបជូនថា បុរសនេះបានលោតសម្លាប់ខ្លួន ពីលើអគារក្រសួងបរិស្ថាន ជាន់ទី៤ មានតីតាំងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង