ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ ចូលរួម​ពិធី​ដារ​ឆ្លង​ផ្លូវលំ​១​ខ្សែ​ និង​ហូប​នំ​បញ្ចុក​ សាមគ្គី​ជាតិ​ ឯកភាព​ជាតិ​ ជាមួយ​បងប្អូន​អ្នក​ភូមិ​ធ្នង់​

 

(​ស្វាយ​រៀង​)៖​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ៧​កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​រំដួល​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ថ្នា​ធ្នង់​ បាន​ចូលរួម​ពិធី​ដារ​ឆ្លង​ផ្លូវលំ​១​ខ្សែ​ ដែល​មាន​ប្រវែង​ ១៥០០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​ធ្នង់​ ឃុំ​ថ្នា​ធ្នង់​ ស្រុក​រំដួល​។​

​ជាមួយ​គ្នា​នេះ​ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ ក៏​បាន​ចូលរួម​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​ ឯកភាព​ជាតិ​ ជាមួយ​បងប្អូន​អ្នក​ភូមិ​យ៉ាង​សប្បាយ​រីករាយ​ ប្រកបដោយ​ភាព​ស្និត​ស្នាល​បំផុត​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​ ថោ​ង​ ជេដ្ឋា​ អនុប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​ និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​ចុះ​ជួយ​ស្រុក​រំដួល​ អភិបាលរង​ស្រុក​ ក្រុមការងារ​ចុះ​ជួយ​ឃុំ​ថ្នា​ធ្នង់​ ប្រជា​ការពារ​ភូមិ​ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ ដែល​បាន​កំពង់​ស្ថិត​នៅ​ក្រោម​ម្លប់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ក្រោម​ការ​ដឹកនាំ​ដ៏​ឆ្លាត​វៃ​ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង