ឥណ្ឌូណេស៊ី៖ ផ្ទុះភ្នំភ្លើង​ព្រួស​កម្ទេចផេះនិងផ្សែង​កម្ពស់៧គីឡូម៉ែត្រធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោ

(​ឥណ្ឌូណេស៊ី)៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយថា ភ្នំភ្លើង​ Sinabung បានផ្ទុះកាលពីថ្ងៃអាទិត្យ និងព្រួសកម្ទេចផេះទៅលើមេឃរហូតដល់ទៅកម្ពស់៧គីឡូម៉ែត្រដែលបានធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់មានការភ័យស្លន់ស្លោ។

មិនមានរបាយការណ៍ណាមួយអំពីការស្លាប់ និងរបួសទេ ប៉ុន្តែក្រុមមន្ត្រីតាមដានភ្នំភ្លើងនោះបានព្រមានថាអាចនឹងមានការផ្ទុះឡើងបន្តទៀត​៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង