ប៉ូលិសអេស្ប៉ាញ វាយឆ្មក់ចូលទីតាំងក្រុមពេស្យាចារ និងជួយសង្គ្រោះស្ត្រី ៨នាក់

(បរទេស)៖ ប៉ូលិសអេស្ប៉ាញ បាននិយាយ កាលពីថ្ងៃអាទិត្យ​ថា ពួកគេបានជួយសង្គ្រោះស្ត្រី ៨នាក់ ដែលត្រូវបានគេឃុំខ្លួន នៅផ្ទះមួយកន្លែង ក្នុងទីក្រុង​ Marbella និងបានចាប់ខ្លួនក្រុមជនសង្ស័យ ២១នាក់ ដែលត្រូវបានចោទប្រកាន់​ពីបទ​កេង​ប្រវ័ញ្ច​ផ្លូវភេទ។

ប៉ូលិសជឿថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនទាំងនោះ គឺជាសមាជិកក្រុមឧក្រិដ្ឋជន ដែលដឹកនាំដោយជនជាតិព័រទុយហ្កាល់ ដែលលក់ថ្នាំញៀន​។

គួរបញ្ជាក់ថា ប្រតិបត្តិការវាយឆ្មក់ចូលទីតាំងក្រុមពេស្យាចារនេះ បានធ្វើឡើង កាលពីដើមខែមិថុនានេះ ព្រមទាំង​រឹបអូស​បានកាំបិត និងកាំភ្លើង​ទៀតផង៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង