តូក្យូ៖ អាកាសយានិក អាចជាបុព្វហេតុនាំឲ្យយន្តហោះចម្បាំងធ្លាក់ក្នុងសមុទ្រ

មេបញ្ជាការកងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុន ឧត្តមសេនីយ៍ Yoshinari Marumo បាននិយាយនៅថ្ងៃចន្ទនេះថា អាកាសយានិកអាចជាមូលហេតុដែលនាំអោយធ្លាក់យន្តហោះចម្បាំង F-35s នៅក្នុងសមុទ្រប៉ាស៊ីកហ្វិក ។

សូមរំលឹកជូនថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ យន្តហោះចម្បាំង F-35s មួយគ្រឿងរបស់ប្រទេសជប៉ុន បានធ្លាក់នៅក្នុងសមុទ្រប៉ាស៊ីកហ្វិក ក្នុងប្រតិបត្តិការហាត់សមក្នុងការប្រើប្រាស់យន្តហោះនេះ ដែលបណ្តាលអោយអាកាសនិកបាត់បង់ជីវិត ។

ជប៉ុនបានទិញយន្តហោះចម្បាំង F-35s ពីសហរដ្ឋអាមេរិក ក្នុងតម្លៃ១២៦លានដុល្លារ និងបានធ្លាក់ចូលសមុទ្រប៉ាស៊ីហ្វិកក្នុងចម្ងាយ១១០០គីឡូម៉ែត្រ ស្មើនឹង៦៨៣ម៉ាយ ពីប្រទេសជប៉ុន ដោយមិនដឹងមូលហេតុច្បាស់លាស់នៅឡើយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង