ក្រុម​អាជីវករ​ផ្សារណាត់​ជាង​៨០​ភាគរយ​ មិន​ពេញចិត្ត​នឹង​លោកស្រី​ម្ចាស់​ភាស៊ី​ផ្សារណាត់​ក្រុង​ដូន​កែវ​ ហ៊ានប្រើ​សម្ដី​អសុរោះ​លើ​ក្រុម​អាជីវករ​ ព្រោះ​អាង​ឪពុក​ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ដូន​កែវ​បច្ចុប្បន្ន​?

(​តាកែវ​)៖​ ម្ចាស់​ភាស៊ី​ផ្សារណាត់​ក្រុង​ដូន​កែវ​ ឈ្មោះ​ ស្រី​មុំ​ ត្រូវ​បាន​ក្រុម​អាជីវក​រដាក់រ​ហ​ស្សនាម​ថា​ «​កំពូល​អ្នក​ទារ​ភាស៊ី​គ្មាន​ពីរ​លើ​លោក​»​ បន្ទាប់​ពី​ក្រុម​អាជីវករ​ជាង​៨០​ភាគរយ​លក់ដូរ​នៅ​ផ្សារណាត់​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​រកា​ក្នុង​ ក្រុង​ដូន​កែវ​ បាន​សំ​ម្តែ​ង​ការ​មិន​ពេញចិត្ត​ សោកស្តាយ​ និង​ហួសចិត្ត​ ចំពោះ​ម្ចាស់​ភាស៊ី​រូបនេះ​ ដែល​ត្រូវជា​កូន​របស់​លោក​ ឈុ​ន​ ស្រ៊​ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ដូន​កែវ​ ដែល​ប្រើ​ពាក្យ​សំដី​ថា​ «​អ្ងែង​ម៉េច​ មិន​នាំ​គ្នា​ឡើង​ទៅ​ប្តឹង​នៅ​សាលាក្រុង​ ចាំ​មើល​សាលាក្រុង​គេ​ធើ​ អាម​ច៍​អី​អញ​!​។​ ឪ​អញ​នៅ​ក្រុង​… អ្ងែង​ កុំ​ចង់​ខ្លាំង​ជាមួយ​អញ​ បើ​អ្ងែង​ចង់​ខ្លាំង​ជាមួយ​អញ​ សូ​ម្បី​តែ​ក្រុង​ក៏​ធើ​អី​អញ​មិនកើត​ផង​!​ ចង់ទៅ​ប្តឹង​ ប្តឹង​ទៅ​ ធើ​អាចម៍​អី​អញ​កើត​…!»​។​

​ក្រុម​អាជីវករ​មួយ​ចំនួន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ពួក​គាត់​មិន​អាច​ទទួលយក​បាន​ទេ​ នូវ​ពាក្យ​សំដី​ ខ្លឹមសារ​ និង​ភាសារ​ ខាងលើ​នេះ​ ដែល​មាន​ចេតនា​ប្រមាថ​ ម៉ាក់​ងាយ​ មើល​ថោក​ ដល់​ក្រុម​អាជីវករ​ដែល​កំពុង​លក់ដូរ​ក្នុង​ផ្សារ​ខាងលើ​មួយ​នេះ​។​

​អាជីវករ​លក់​គ្រឿង​សមុទ្រ​(២​គ្រែ​)​ម្នាក់​ដែល​ទើប​ត្រឡប់​មក​ពី​សាលាក្រុង​ដូន​កែវ​ ឈ្មោះ​ ធន់​ សូ​នី​ បាន​ផ្តល់​បទ​សំភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​ Swift​ News​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១០​ ខែមិថុនា​នេះ​ថា​ ភាសា​អសុរោះ​ទាំងអស់​ នេះ​ កើត​ចេញពី​ពេល​ដែល​លោកស្រី​មុំ​ ម្ចាស់​ភាស៊ី​ផ្សារណាត់​នេះ​ ដើរទារ​ភាស៊ី​នៅ​គ្រែ​របស់​គាត់​ ដោយ​មិន​ចាំ​ថ្ងៃខែ​ គាត់​បាន​ទារ​ភាស៊ី​ឡើងថ្លៃ​ ពោល​ធ្លាប់​បង់​១​គ្រែ​តែ​៥​រយ​រៀល​ គ្រែ​២​ ១​ពាន់​រៀល​ តែ​គាត់​ទារ​ខ្ញុំ​២​កន្លែង​គ្រែ​នេះ​២​ពាន់​រៀល​ តែ​ពេល​ហ្នឹង​យើង​បាន​តវ៉ា​គ្នា​ចប់​ដោយ​ឲ្យ​បង់​តែ​១​ពាន់​រៀង​ទេ​ សម្រាប់​២​កន្លែង​នេះ​។​

​អ្នកស្រី​បាន​បន្ត​ថា​ គិត​មក​ត្រឹម​ខែមិថុនា​នេះ​ ចាប់ផ្តើម​ទារ​ភាស៊ី​ដោយ​បង់​២​កន្លែង​នេះ​២​ពាន់​រៀល​ទៀត​ ពេល​ហ្នឹងហើយ​ដែល​គាត់​បាន​ប្រើ​ភាសា​មិន​សមរម្យ​ថា​ «​អ្ងែង​ម៉េច​ មិន​នាំ​គ្នា​ឡើង​ទៅ​ប្តឹង​នៅ​សាលាក្រុង​?​ ចាំ​មើល​សាលាក្រុង​ គេ​ធើ​អាម​ច៍​អី​អញ​!​ ឪ​អញ​នៅ​ក្រុង​!»​។​ អាជីវករ​រូប​នេះ​ បាន​បញ្ជាក់​ថា​ បន្ទាប់​មក​ខ្លួន​ក៏​បាន​ឡើង​ទៅ​សាលាក្រុង​ តែ​ខាង​សាលាក្រុង​គេ​មិន​ដោះស្រាយ​ឲ្យ​ទេ​!​។​

​អ្នកស្រី​ ធន់​ សូ​នី​ បាន​បន្ថែម​ទៀត​ថា​ ម្ចាស់​ភាស៊ី​ផ្សារណាត់​មុខស្រស់​នេះ​ ទាស់ទែង​ជាមួយ​អាជីវករ​ ហើយ​អាជីវករ​ប្រ​ហែ​ ពី​៨០​ ទៅ​៩០​ភាគរយ​ គឺ​មិន​ពេញចិត្ត​នោះ​ទេ​ ហើយ​មួយ​ថ្ងៃៗ​ យក​ថ្លៃ​ភាស៊ី​គ្មាន​យល់​អ្នក​ណា​សោះ​ សូ​ម្បី​តែ​ក្មេង​ យាយ​ចាស់ជរា​លក់​ខ្វិត​ ពី​៤​ទៅ​៥​ផ្លែ​ក៏​គាត់​ទារ​ភាស៊ី​ដែរ​។​

«​មិនតែប៉ុណ្ណោះ​គ្រែ​២​ ដែល​ខ្ញុំ​លក់​រាល់ថ្ងៃ​ហ្នឹង​ ថ្ងៃ​លក់​ក៏​យក​លុយ​ថ្លៃ​ភាស៊ី​២​ពាន់​ មិន​លក់​ក៏​យក​លុយ​ដែរ​ ហើយ​ថ្ងៃមួយ​ខ្ញុំ​ឲ្យ​ក្មេង​លក់​ប្រ​លិ​ត​លើ​គ្រែ​របស់ខ្ញុំ​ ក៏​យក​ភាស៊ី​ពី​គ្នា​ដែរ​។​ និយាយ​ទៅ​ កំពូល​អ្នក​ទារ​ភាស៊ី​គ្មាន​ពីរ​លើ​លោក​។​ ដូច្នោះ​ខ្ញុំ​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​ សូម​ផ្លាស់​ប្តូរ​មេ​ភាស៊ី​ផ្សារណាត់​សំដី​អាក្រក់​នេះ​ចេញ​ ទុក​មិនកើត​ទេ​ ទុក​នាំ​តែ​រករឿង​ឈ្លោះ​គេឯង​គ្មាន​លុះ​ថ្ងៃ​!»​។​

​តំណាង​ក្រុម​អាជីវករ​មួយ​រូប​ទៀត​ឈ្មោះ​ កញ្ញា​ ដែល​កំពុង​លក់ដូរ​នៅ​ផ្សារណាត់​នេះ​ ក៏​មិន​ពេញចិត្ត​នឹង​សំដី​អសុរោះ​ ក៏​ដូច​ជា​ការ​មើលងាយ​ ពី​សំណាក់​លោកស្រី​មុំ​ម្ចាស់​ភាស៊ី​ផ្សារណាត់​ បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ ដឹង​ ខ្លួន​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ម្ចាស់​ភាស៊ី​ផ្សារ​រូប​នេះ​ ទាំង​សំដី​អសុរោះ​ ចរិត​មិន​សមរម្យ​ ហើយ​គ្រាន់តែ​រឿង​យកស​ម្រាម​ទៅ​ចាក់ចោល​ ក៏​គាត់​ប្រើ​ភាសា​មិន​គប្បី​ដែរ​។​ «​គាត់ ​(​លោកស្រី​មុំ​)​ មក​ប្រាប់​ខ្ញុំ​ថា​ ឲ្យ​យកស​ម្រាម​នេះ​ចាក់​!​ ហើយ​ខ្ញុំ​ប្រាប់​គាត់​វិញ​ថា​ ខ្ញុំ​យក​ចាក់​បង​ ប៉ុន្តែ​ខ្ញុំ​ថា​ចាំ​តិច​ ចាំ​ខ្ញុំ​លក់​សិន​ លក់​ហើយ​ខ្ញុំ​នឹង​ប្រមូល​សម្រាម​ ហ្នឹង​យក​ទៅ​ចាក់​»​។​ ប៉ុន្តែ​ម្ចាស់​ភាស៊ី​នេះ​បែរជា​និយាយ​ទាំង​សំដី​អស​រោះ​ថា​ «​ហ៊ឹស​!​ គ្រាន់តែ​ប្រាប់​ប៉ុណ្ណោះ​សោះ​ តមាត់​ឲ្យ​ប​ប៉ះ​ កន្តួយ​ ម៉ា​អា​អាចម៍​លុយ​១​ពាន់​សោះ​ កន្តូ​យ​អាចម៍​ លុយ​១​ពាន់​ចុយ​ម្រ៉ា​យ​អី​»​។​

«​គាត់​ជេរ​ម៉ែ​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​ត​គាត់​វិញ​ថា​ បង​ម៉េច​បានជា​ជេរ​ម៉ែ​ខ្ញុំ​ បង​ឯង​ចាស់​ ជេរ​ម៉ែ​ខ្ញុំ​ចឹ​ង​អត់​សម​ទេ​ ហើយ​គប់​លុយ​១​ពាន់​ដោយ​ពោល​ សំដី​អាក្រក់​ថា​ «​នេះ​កន្តួយ​ម៉ា​អា​លុយ​១​ពាន់​ហ្នឹង​ អា​លុយ​១​ពាន់​ហ្នឹង​ វា​អស្ចារ្យ​អី​ រួច​ហើយ​ក៏​ជេរ​ម៉ែ​ខ្ញុំ​ ខ្ញុំ​ថា​ចឹ​ង​ខ្ញុំ​ជេរ​ម៉ែ​បង​ឯង​វិញ​!​។​ បង​ឯង​ជា​មនុស្ស​ចាស់​ ហើយ​ក៏​ជេរ​គ្នា​ទៅ​មក​ រួច​ហើយ​ម្ចាស់​ភាស៊ី​ នេះ​ក៏​ស្ទុះរ​កមក​វៃ​ខ្ញុំ​ រួច​ថា​ អ្ងែង​កុំ​ចង់​ខ្លាំង​ជាមួយ​អញ​ បើ​អ្ងែង​ចង់​ខ្លាំង​ជាមួយ​អញ​…​ សូ​ម្បី​តែ​ក្រុង​ក៏​ធើ​អី​អញ​មិនកើត​ផង​ ចង់ទៅ​ប្តឹង​ ប្តឹង​ទៅ​ ធើ​អាចម៍​អី​អញ​កើត​!»​។​

​អាជីវករ​រូប​នេះ​បន្ត​ទៀត​ថា​ម្ចាស់​ភាស៊ី​ផ្សារ​នេះ​ មើលងាយ​ នឹង​ដើរ​តែ​ឈ្លោះ​ជាមួយ​គេឯង​គ្រប់​គ្នា​ ឈ្លោះ​ជាមួយ​ក្រុម​អាជីវករ​រាល់ថ្ងៃ​ហ្មង​!​ អស់ពី​ឈ្លោះ​ជាមួយ​ខ្ញុំ​ ទៅ​ឈ្លោះ​ជាមួយ​អ្នក​ផ្សេង​។​ «​ខ្ញុំ​លក់​នៅ​ទី​នេះ​យូរ​ដែរ​ហើយ​ ឃើញ​តែ​អ្នក​ទារ​ភាស៊ី​មុនៗ​គេ​ល្អ​ ជួនកាល​ក្មេង​លក់​ស្លឹក​អំពិល​ក៏​អ្នក​មុន​មិន​យក​ថ្លៃ​ភាស៊ី​ដែរ​ តែបើ​អ្នក​ក្រោយ​នេះ​វិញ​យក​មិន​រើសមុខ​ សូ​ម្បី​តែ​ក្មេង​លក់​ក្តិត​អំពិល​ ស្លឹក​អំពិល​ ព្រលិត​ ត្រកួន​ក៏​យក​ពី​គ្នា​ដែរ​»​។​

​ចុង​ក្រោយ​អាជីវករ​ឈ្មោះ​ កញ្ញា​ រូប​នេះ​ក៏​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​ដោះស្រាយ​រឿង​នេះ​ផង​ ឬ​អាច​សុំ​ផ្លាស់​ប្ដូរ​មេ​ភាស៊ី​ផ្សារណាត់​ចេញ​តែ​ម្ដង​ ព្រោះ​ទុក​នៅ​បន្ត​ទៀត​មាន​តែ​ធ្វើបាប​ពលរដ្ឋ​ថែម​ទៀត​ទេ​!​។​ បើ​តាម​ប្រភព​មួយទៀត​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ម្ចាស់​ភាស៊ី​ផ្សារណាត់​រូប​នេះ​ តែងតែ​ដើរ​និយាយ​ថា​ ភាស៊ី​ផ្សារណាត់​នេះ​ គ្មាន​អ្នក​ណា​មាន​សិទ្ធិ​យក​បន្ត​បាន​ឡើយ​ ព្រោះ​លោកស្រី​មាន​ខ្សែ​ធំ​ណាស់​នៅ​ក្នុង​ក្រុង​ដូន​កែវ​ គឺ​មាន​ឪពុក​ឈ្មោះ​ ឈុ​ន​ ស្រ៊​ ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ដូន​កែវ​ ជា​អ្នក​ចាត់ចែង​យក​ភាស៊ី​នេះ​។​

​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ ហោ​ បុ​ណ្ណ​វឌ្ឍន៍​ ក៏​ទទួលស្គាល់​ដែរ​ថា​ ផ្សារណាត់​នេះ​ គឺ​មិន​ដែល​ដេញថ្លៃ​តាម​ច្បាប់​ត្រឹមត្រូវ​នោះ​ទេ​ ពោល​ គឺ​មិន​ដែល​បាន​លុយ​ពី​ការ​ដេញថ្លៃ​ភាស៊ី​ផ្សារណាត់​ ចូល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ឡើយ​ គឺ​ដេញ​តែ​បុគ្គលិក​ និង​បុគ្គលិក​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ខាង​ក្រុង​ដូន​កែវ​ ជា​អ្នក​គ្រប់​គ្រង់​ផ្ទាល់​លើ​ភាស៊ី​ផ្សារ​នេះ​ បើ​មិន​ដេញថ្លៃ​ គឺ​ខុសច្បាប់​ ហើយ​អ្នក​យក​ភាស៊ី​ផ្សារ​នេះ​ក៏​ខុសច្បាប់​ដែរ​»​។​

​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ​អ្នក​យក​ព័ត៌មាន​ប្រចាំ​ខេត្តតាកែវ​របស់​ Swift​ News​ បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោកស្រី​មុំ​ ដែល​ជា​ម្ចាស់​ភាស៊ី​ផ្សារណាត់​នេះ​ ដើម្បី​បញ្ជាក់​ និង​បកស្រាយ​ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​ តែ​មិន​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​។​ សារព័ត៌មាន​ Swift​ News​ នឹង​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ទៅ​លោកស្រី​ មុំ​ ម្ចាស់​ភាស៊ី​ផ្សារណាត់​ខាងលើ​នេះ​ ហើយនឹង​ចុះ​ផ្សាយ​ការ​បំភ្លឺ​នោះ​ក្នុង​អត្ថបទ​លើក​ក្រោយ​៕​ (SN-​ស្នា​)

សូមទស្សនាកិច្ចសម្ភាសជាមួយក្រុមអាជីវករផ្សារណាត់ ដែលមានន័យ និងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖


អត្ថបទដែលជាប់ទាក់ទង