នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ជនសង្ស័យបួននាក់ពាក់ព័ន្ធគ្រឿងញៀន

(ភ្នំពេញ) ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ បួននាក់កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង២៣និង២០ នៅចំណុចរោងបុណ្យ ផ្លូវបេតុង ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័ន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់។

 
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថាជនសង្ស័យមានទី១-ឈ្មោះ ម៉ៅ សុខម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ នឿក រើន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ, ទី៣-ឈ្មោះ ទូច ពុត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មេរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំបូល ខណ្ឌពោធិ៍សែនជ័យ, និងទី៤-ឈ្មោះ ឈឿន សារ៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត រស់នៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

 
វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន បីកញ្ចប់ថង់តូច, ដែកកេះចំនួន ពីរ។ បច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

B BB BBB

អត្ថបទដែលជាប់ទាក់ទង