BREAKING NEWS: នៅមុននេះ បន្តិច មានករណី មន្ត្រីក្រសួងបរិស្ថានម្នាក់ លោតពីលើអគារក្រសួង សម្លាប់ខ្លួន

(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមុននេះបន្តិច មានករណី មន្ត្រីក្រសួងបរិស្ថានម្នាក់ លោតពីលើអគារក្រសួងជាន់ទី៤ សម្លាប់ខ្លួន។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ត្រីរងគ្រោះ ភេទប្រុស មានវ័យប្រហែល ៣០ឆ្នាំ ជាបុគ្គលិកផ្នែករដ្ឋបាល។

ទោះជាយ៉ាងណា ករណីលោកពីលើអគារក្រសួងបរិស្ថាន សម្លាប់ខ្លួននេះ អ្នកកាសែតមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្បែរកន្លែងកើតហេតុនោះទេ។

ភ្លាមៗ ជនរងគ្រោះ ត្រូវបានគេបញ្ជូនចេញពីបរិវេណ ក្រសួងបរិស្ថាន ដែលជាកន្លែងកើតហេតុតាមរយៈ រថយន្ត សាម៊ុយ៕


អត្ថបទដែលជាប់ទាក់ទង