ថ្នាំញៀនជាង៥០០កញ្ចប់ និងជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បង្ក្រាប

(​ភ្នំពេញ)​៖​ លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការ​នគរបាល​ខណ្ឌដូនពេញ​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០១​នឹង​៣០​នាទី​រំលង​អា​ធ្រា​ត​ ស្ថិត​នៅ​ចំណុច​ផ្លូវ​រថភ្លើង​R6​ ក្តាន់​ពីរ​ ក្រុម​៣៩​ ភូមិ​៣​ សង្កាត់​ស្រះ​ចក​។​

​លោក​អធិការ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៥​នាក់​រួម​មានៈ​
១-​ឈ្មោះ​ នី​ ម៉ា​ណេ​ត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ទីតាំង​ខាងលើ​ (​ជួញដូរ​គ្រឿងញៀន​)​។​
២-​ឈ្មោះ​ ឆ​យ​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ទីតាំង​ខាងលើ​ (​ជួញដូរ​គ្រឿងញៀន​)​។​
៣-​ឈ្មោះ​ សុ​ វ​ត្ត្រា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ (​ប្រើប្រាស់​គ្រឿងញៀន​)​។​
៤-​ឈ្មោះ​ ហម​ រ​ត្ន័​ថា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ម្តុំ​រោងចក្រ​ឆ្នាំង​ ភូមិ​២​ សង្កាត់​ស្រះ​ចក​ (​ប្រើប្រាស់​គ្រឿងញៀន​)​។​
៥-​ឈ្មោះ​ សាយ​ សម្ភព​បញ្ញា​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ទីតាំង​ខាងលើ​ (​ប្រើប្រាស់​គ្រឿងញៀន​)​។​

​វត្ថុ​តាង​ចាប់​យក​រួម​មានៈ​-​ក្រាម​ពណ៌​សរ​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​៥១៩​កញ្ចប់​ ក្នុង​នោះ​មាន​០៥​កញ្ចប់​ធំ​,​ -​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១,​ -​ដាវ​កែ​ច្នៃ​ចំនួន​០១​ដើម​,​ -​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​,​ -​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​,​ -​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​០១​គ្រឿង​,​ –
​ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​ 1F-0041,​ -​ប្រាក់​រៀល​ចំនួន​ បី​ម៉ឺន​ពី​ពាន់​(៣២០០០៛)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​​ដើម្បី​សួរ​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង​ ក្រុម​ដទៃ​ផ្សេង​ទៀត​ ព្រមទាំង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​ ៕


អត្ថបទដែលជាប់ទាក់ទង