តេអ៊ីរ៉ង់៖ អ៊ីរ៉ង់បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មី ខណៈតានតឹងជាមួយអាមេរិក

RT ចុះផ្សាយថា កងទ័ពជំនាញរបស់ប្រទេសអ៊ីរ៉ង់ បានបង្ហាញកាលពីថ្ងៃអាទិត្យ ទី០៩ ខែមិថុនានេះ នូវប្រព័ន្ធការពារដែនអាកាសប្រភេទថ្មី ឫមីស៊ីលប្រឆាំងមីស៊ីល ខណៈដែលប្រទេសនេះមានភាពតានតឹងជាមួយអាមេរិក ។

លោក Amir Hatami រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ បានអោយដឹងថា ប្រព័ន្ធការពារដែនអាកាសនេះ អាចបាញ់កំទេចមីស៊ីល៦គោលដៅក្នុងពេលតែមួយ ហើយមីស៊ីលប្រឆាំងមីស៊ីលប្រភេទនេះ មានសមត្ថភាពក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងបានដោយងាយ ។

លោក Amir Hatami បានបន្ថែមថា មីស៊ីលប្រឆាំងមីស៊ីលនេះ អាចការពារដែនអាកាសបានក្នុងរយៈចម្ងាយ១២០គីឡូម៉ែត្រ ដោយបាញ់ទម្លាក់ទាំងមីស៊ីល យានដ្រូន និងយន្តហោះចម្បាំងដែលប្រព័ន្ធរ៉ាដាចាប់មិនបានផងដែរ ៕លីលី

អត្ថបទដែលជាប់ទាក់ទង