ប្រេស៊ីល ឈ្នះហុងឌូរ៉ាស ៧ទល់នឹង០ ការប្រកួតមិត្តភាពអន្តរជាតិ

(ប្រេស៊ីល)៖ ម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់តំបន់អាមេរិកខាងត្បូង ប្រេស៊ីល បានលត់ហុងឌូរ៉ាស ៧ទល់នឹង០ ការប្រកួតមិត្តភាពអន្តរជាតិ កម្តៅសាច់ដុំត្រៀមប្រកួតពានធំប្រចាំតំបន់នេះ។

លេងបាន៦នាទីម្ចាស់ផ្ទះប្រេស៊ីលផ្តើមនាំមុខដោយការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Manchester City,
Gabriel Jesus មុនខ្សែការពារ PSG,Thiago Silva និងខ្សែប្រយុទ្ធ Barcelona,Philippe Coutinho បន្ថែមពីរគ្រាប់ផ្ទួនឱ្យក្រុមនាំមុខ ៣ទល់នឹង០ តង់ទី១។

លេងតង់ទីពីរបានតែ២នាទីប្រេស៊ីបន្តនាំមុខទៀត ដោយកីឡាករ Gabriel Jesus ដដែល។ ប្រេស៊ីលនៅតែបន្តដាក់សម្ពាធលើគូប្រកួតទីបំផុតនាទីទី៦៥ កីឡាករ David Neres ខ្សែបម្រើ Ajax រកបានគ្រាប់ទី៥បន្ត មុនពេលខ្សែប្រយុទ្ធ Liverpool, Roberto Firmino និងខ្សែប្រយុទ្ធ Everton,Richarlison ស៊ុតម្នាក់មួយគ្រាប់ទៀត ធ្វើឱ្យជើង​ឯកពិភពលោកប្រាំដង ឈ្នះ៧ទល់នឹង០។

ប្រេស៊ីលបើកការប្រកួតពានអាមេរិកខាងត្បូងនេះ ដោយជួបបូលីវី ថ្ងៃទី១៤ ខែមិថុនា មុនជួបវ៉េណេស៊ុយអេឡា និងប៉េរូ៕

អត្ថបទដែលជាប់ទាក់ទង