ព័រទុយហ្កាល់ ក្លាយជាម្ចាស់ជើងឯកលីហ្គជម្រើសជាតិអឺរ៉ុប

(ព័រទុយហ្កាល់)៖ ក្រុមបាល់ទាត់ជម្រើសជាតព័រទុយហ្កាយ ដណ្តើមបានពានលីហ្គជម្រើសជាតិអឺរ៉ុប (Nation League) ដែលទើបតែបង្កើត យប់ថ្ងៃអាទិត្យនេះ ក្រោយឈ្នះបិសាខទឹកក្រូច ហូឡង់ ១ទល់នឹង០។

គ្រាប់បាល់ជ័យជំនះនេះ កើតឡើងដោយគ្រាប់បាល់របស់កីឡាករ Gonçalo Guedes នៅនាទីទី៦០ ក្រោយស្មើគ្នា ០ទល់នឹង០ តង់ទី១។ចំនែកអង់គ្លេសបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះស្វីស ដោយបាល់កាត់សេចក្តី១១ម៉ែត្រ។

ក្រោយការប្រកួតពេញមួយរដូវកាលពីខែកញ្ញាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៩ ខែមិថុនា ក្រុមដែលធ្លាក់ទៅលេងនៅ League Bមាន ក្រូអាស៊ី អាល្លឺម៉ង់ អ៊ីស្លង់ និងប៉ូឡូញ។ ចំនែកក្រុមដែលឡើងទៅលេង League A រដូវកាលក្រោយមាន បូស្នុី ដាណឺម៉ាក ស៊ុយអែត និងអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង