ម៉ាកាវ ដកខ្លួនពីការប្រកួតជម្រុះបាល់ទាត់ពិភពលោក ដោយហេតុផលបញ្ហាសន្តិសុខ នៅស្រីលង្កា

(ម៉ាកាវ)៖ ​សមាគម​បាល់ទាត់​តំបន់រដ្ឋបាល​ពិសេស​ម៉ាកាវ បានបញ្ជាក់ជា​ថ្មីក្នុងសន្និសីទ​សារព័ត៌មាន​ថ្ងៃនេះ​ថា ពូកគេនឹងមិនបញ្ជួន​ក្រុមបាល់ទាត់ ទៅកាន់ប្រទេស​ស្រីលង្កា​ទេ សម្រាប់ប្រកួត​ជម្រុះ​បាល់ទាត់​​ពិភពលោក ឆ្នាំ​២០២២ នៅថ្ងៃទី១១ ខែមិថុនា ខាងមុខនេះ។

សមាគមបាល់ទាត់តំបន់នេះ បានចេញសេចក្តីថ្លែងការណ៍ម្តងរួចហើយ នៅថ្ងៃសៅរ៍ ដោយលើកឡើងថា ការសម្រេចចិត្តបែបនេះ ដោយ​សារការវាយប្រហារភេរវកម្មថ្មីៗ​នៅស្រីលង្កា និងហេតុផល​សន្តិសុខ សុវត្ថិភាព​កីឡាករផ្ទាល់។

ម៉ាកាវ នឹងប្រកួតជាមួយស្រីលង្កា ជើងទី២ ជម្រុះបាល់ទាត់ពិភពលោក ២០២២ នៅ​កាតា នា​ថ្ងៃអង្គារ៍ ខណៈជើងទី១ ម៉ាកាវ​ ឈ្នះ ១ទល់នឹង០ នៅ Zhuhai។

ចំណែកថ្ងៃអាទិត្យនេះ តំណាងកីឡាករម៉ាកាវ លើកឡើងថា ពូកគេពិតជាខកចិត្តចំពោះ​ការសម្រេច​ចិត្ត​បែបនេះ។

សូមជម្រាបជួនថា កន្លងមក ភាគីម៉ាកាវ ក៏បានស្នើឱ្យលេង​នៅ​ទឹកដី​កណ្តាលដែរ សម្រាប់​ការប្រកួត​ជើងទី២ ប៉ុន្តែមិនមាន​ការ​សម្រេច​ណាមួយ​ពី AFC និង FIFA៕

អត្ថបទដែលជាប់ទាក់ទង