ឃាត់ខ្លួនជនសង្ស័យប្រុសស្រីប្រាំនាក់​ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀន

(ស្ទឹងត្រែង) ៖ ជនសង្ស័យប្រុសស្រីចំនួន ៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ក្នុងផ្ទះសំណាក់ ត្រូវបានកម្លាំងអាវុធហត្ថឆ្មក់បង្ក្រាបបាន នៅវេលាម៉ោង១៩ និង ៥៥នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតត្រង់ចំណុចផ្លូវចូលផ្ទះសំណាក់សុផល ក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង។

 

 

 

មន្ត្រីកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យទាំង ៥នាក់នោះ ទី១-ឈ្មោះឈឹម គ្រឹស្នា ភេទប្រុស អាយុ ២២ឆ្នាំ ទី២-ឈ្មោះថា ភត្រា ភេទស្រី អាយុ ២៦ឆ្នាំ អ្នកទាំងពីរនាក់ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។ ទី៣-ឈ្មោះណាង គីរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ទី៤-ឈ្មោះឡូញ សុខា ភេទប្រុស អាយុ ៣២ឆ្នាំ និងទី៥-ឈ្មោះវ៉ន ទីម ភេទស្រី អាយុ ២៩ឆ្នាំ ជាស្រីបំរើការខារ៉ាអូខេ មានទីលំនៅក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងខេត្តស្ទឹងត្រែង។

 

 

 

ប្រភពបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យប្រុស ស្រីទាំង ៥នាក់ ធ្វើការដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៦កញ្ចប់តូច ស្មើនឹង ៦,២៤ក្រាម ជញ្ជីងថ្លឹង ០២គ្រឿង ម៉ូតូ ០២គ្រឿងដាវសាម៉ូរ៉ៃមួយ និងទូរស័ព្ទ ០៦គ្រឿង ព្រមទាំងសម្ភារៈជាច្រើនទៀត។  ជនសង្ស័យ បានឆ្លើយសារភាពគ្រឿងញៀនពិតជារបស់ខ្លួនពិតប្រាកដមែន។

 

 

 

បច្ចុប្បន្នវត្ថុតាងគ្រឿងញៀនរួមនិងជនសង្ស័យទាំង ៥នាក់កំពុងឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

photo_2017-04-20_21-37-59 photo_2017-04-20_21-38-08 photo_2017-04-20_21-38-13

អត្ថបទដែលជាប់ទាក់ទង