WOMEN’S WORLD CUP 19: អ៊ីតាលីវាយបកតាមពីក្រោយយកឈ្នះអូស្ត្រាលី

(បារាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី រងបរាជ័យការប្រកួតទី១របស់ខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកពិភពលោក ២០១៩ ក្រោយចាញ់អ៊ីតាលី ១ទល់នឹង២ ទោះបីនាំមុខមុនយ៉ាងណាក៏ដោយនៅយប់នេះ។

កីឡាការិនី Sam Kerr ស៊ុតគ្រាប់បាល់នាំមុខឱ្យអូស្ត្រាលីនៅនាទីទី ២២ ប៉ុន្តែនៅតង់ទី២ អ៊ីតាលីតាមស្មើ ដោយគ្រាប់បាល់កីឡាការិនីBarbara Bonansea។ ក្នុងម៉ោងបន្ថែមបង្គ្រប់ កីឡាការិនីរូបនេះដដែល តែតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យអ៊ីតាលី។   

ក្នុងពូល C នេះដែរ ម៉ោង ៨និង៣០នាទីបន្តិចទៀតនេះ ប្រេស៊ីល ប្រកួតជាមួយ ហ្សាម៉ាអ៊ីក (Jamaica)៕

អត្ថបទដែលជាប់ទាក់ទង