យុវជន ៨​នាក់ ជា​ចោរឆក់​កាបូប​យ៉ាងសកម្ម ក្នុង​ក្រុង​សៀមរាប ត្រូវបាន​ប៉ូលិស​ចាប់ បញ្ជូនទៅ​តុលាការ​

(​សៀមរាប​)៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៨​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឆក់​កាបូប​យ៉ាងសកម្ម នៅក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​។

​យុវជន​ទាំង ០៨​នាក់ ដែល​ប៉ូលិស​ចាប់ខ្លួន នៅ​ក្រុង​សៀមរាប ហើយ​ត្រូវ​បានកំណត់​មុខសញ្ញា ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) និង​ឈានដល់​ការឃាត់ខ្លួន​ជាក់ស្តែង​នោះ រួមមាន​៖
១.​ឈ្មោះ សេង ស៊ី​ហ្គិ​ច ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ស្វាយ សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​(​គ្មាន​សារធាតុ​ញៀន​)​។

២.​ឈ្មោះ សេង ចេ​ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប (​គ្មាន​សារធាតុ​ញៀន​)​។

៣.​ឈ្មោះ កែវ គង្គា ហៅ​អា​ឆា​លី​ឬ​អា​ជើង​ទា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​(​គ្មាន​សារធាតុ​ញៀន​)

៤.​ឈ្មោះ ប៊​ន បុត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប (​គ្មាន​សារធាតុ​ញៀន​)​។

៥.​ឈ្មោះ តាវ យី​តុង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ទីលំនៅ​ភូមិ​ទ្រាក សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​(​គ្មា​សារធាតុ​ញៀន​)​។​

៦.​ឈ្មោះ ហម និមល ហៅ​យ៉ា ភេទ​ស្រី អាយុ ១៧​ឆ្នាំ ទីលំនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប (​មាន​សារធាតុ​ញៀន​)​។

៧.​ឈ្មោះ ណា​ង សុខ​ហេង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​(​មាន​សារធាតុ​ញៀន​)​។

៨.​ឈ្មោះ ឡាំ រស្មី ហៅ​អា​ម៉ី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​(​គ្មាន​សារធាតុ​ញៀន​)​។​

​នៅពេល​ឃាត់ខ្លួន​យុវជន​ទាំង ០៨​នាក់​នោះ ប៉ូលិស​ក៏បាន​ដកហូត​វត្ថុតាង រួមមាន ម៉ូតូ​ធ្វើ​សកម្មភាព​ចំនួន​បី​គ្រឿង​៖ ១.​ម៉ាក​ហុងដា ហ្ស៊ូ​ម​មឺ​អ៉ិ​ច ស៊េរី​ឆ្នាំ​២០១៨ ពណ៌​សលាយ​ក្រហម កាំ​រាយ​កង់​ស្ព័​រ ពាក់​ស្លាក​លេខ​សៀមរាប 1AB.6745​។ ២.​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​1B.1474​។ ៣.​ម៉ាក​ហុងដា អាយ​ខុន ស៊េរី​ឆ្នាំ​២០០៨ ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1G.1339 និង​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង ម៉ាក Lennovo ពណ៌​ខ្មៅ និង​សម្ភារៈ​មួយចំនួន​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ទាំង ៨​នាក់ បាន​សារភាព​ពី​ការ​ជិះ​ម៉ូតូ​ឆក់​កាបូប ជា​បន្តបន្ទាប់ រួមមាន​៖
-​មិន​ចាំ​ថ្ងៃ តែ​នៅក្នុង​ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ២៣ នៅ​ចំណុច​កែង​ផ្លូវបំបែក​សាលា​កូ​ស្មូ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​។

-​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ចំណុច​មុខ​ស៊ុប​នាគ ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។

-​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧ នៅ​ចំណុច​ផ្លូវ​កូ​ម៉ៃ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​។

-​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ចំណុច​មុខ​ខារ៉ាអូខេ​ព្រីម​មៀ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។

-​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១ ខាងលិច​ស្ពាន​នាគ ១០០​ម៉ែត្រ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។

-​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០ ព្រឹក​នៅ​ចំណុច​ហួស​កន្លែង​ត្រួតពិនិត្យ​សំបុត្រ​ចាស់ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​។

-​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​ៈ​០០​នាទី​ថ្ងៃត្រង់ ចំណុច​ផ្លូវ​កូ​ម៉ៃ​ហួស​ផ្លូវបត់​ចូល​ខារ៉ាអូខេ​ញឹក ប៊ុនឆៃ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​។

-​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​ៈ​០០​នាទី ចំណុច​មុខ​ហាង​ថតរូប​សាកលលោក ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។​

-​នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ ពុំ​ចាំ​ម៉ោង ចំណុច​ខាងជើង​រង្វង់​មូល មុខ​គ្រុឌ ទៅ​ព្រលានយន្តហោះ​ប្រហែល​២០០​ម៉ែត្រ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​/​ខេត្តសៀមរាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ភឹង ច​ន្ដា​រ៉េត ស្នងការរង​ខេត្តសៀមរាប បានអោយដឹងថា ជនសង្ស័យ​ទាំងអស់ ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាល​ព្រឹក​ថ្ងៃទី​០៩ ខែ មិថុនា ឆ្នាំ​២០១៩ នេះ​៕ ( ប៊ុន​រិទ្ធី )​

អត្ថបទដែលជាប់ទាក់ទង