សមត្ថកិច្ច បញ្ជូនខ្លួនស្ដ្រីដែលបាញ់ក្នុងវត្ដសារ៉ាវ័ន្ត ទៅឲ្យតុលាការចាត់ការតាមច្បាប់

(ភ្នំពេញ)៖ សមត្ថកិច្ច ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនស្ដ្រី ដែលបាញ់ នៅក្នុងវត្ដសារ៉ាវ័ន្ដ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។

ជនសង្ស័យមានឈ្មោះ ផាន ស្រីលីន អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលេខ២១៧ ជាន់ទី២ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមជម្រាបជូនថា សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើភ្លាមៗ កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់នាងប្រើប្រាស់កាំភ្លើងខ្លីម៉ាក Lock បាញ់ចំនួន ២គ្រាប់ក្នុងវត្តសារ៉ាវ័ន្ត ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោកស្រិី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការសំណុំរឿងនេះ៕ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង