WOMEN’S WORLD CUP 19: ​អេស្ប៉ាញ វាយបកតាមពីក្រោយឈ្នះ​អាហ្វ្រិក​ខាងត្បូង និង​ន័រវែស ​ឈ្នះ​នីហ្សេរីយ៉ា

(បារាំង)៖ ក្រុមបាល់ទាត់នារី​ជម្រើសជាតិ​អេស្ប៉ាញ បើកយុទ្ធនាការ​បាល់ទាត់​ពិភពលោកនារី ២០១៩ ពូលB ដោយរកបាន​បីពិន្ទុ ក្រោយវាយបក​តាមពីក្រោយឈ្នះ​អាហ្រ្វិក​​ខាងត្បូង ៣ទល់​នឹង១ កាលពី​យប់មិញ។

លេងបាន ២៥នាទី Chrestinah Thembi Kgatlana ស៊ុតបញ្ចូលទីគ្រាប់បាល់នាំមុខឱ្យអាហ្វ្រិក​ខាងត្បូង នាំមុខ ប៉ុន្តែក្រោយមកនៅនាទីទី៦៩ និង ៨២ អេស្ប៉ាញ បានបាល់ពិន័យ ១១ម៉ែត្រ ហើយកីឡាការិនី Jennifer Hermoso Fuentes ធ្វើបានសម្រេចពីរគ្រាប់ម្នាក់ឯង មុនពេលមិត្តរួម​ជាតិរបស់គេ Lucía García Córdoba ថែមគ្រាប់ទី៣ មួយនាទីមុនចប់ការប្រកួត។

ចំនែកការប្រកួតក្នុងពូលA ក្រុមបាល់ទាត់នារី ប្រទេសន័រវែស បានបំបាកក្រុមនីហ្សេរីយ៉ា ៣ ទល់នឹង០ ដោយគ្រាប់បាល់កីឡាការិនី Guro Reiten, Lisa-Marie Karlseng Utland និងគ្រាប់បាល់​ចូលទីខ្លួន​ឯងរបស់កីឡាការិនីនីហ្សេរីយ៉ា Osinachi Marvis Ohale។

ប្រកួតបន្ទាប់ នីហ្សេរីយ៉ា ប្រកួតជាមួយកូរ៉េខាងត្បូង និងក្រុមជម្រើសជាតិនារីបារាំង ប្រកួតជាមួយន័រវែស​ នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩៕

 

អត្ថបទដែលជាប់ទាក់ទង