ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកដំបូង ចាប់ផ្តើមប្រកួតស្អែកនេះហើយ

(ភ្នំពេញ)៖ ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ (The 1st National School Games) ២០១៩ ចាប់ផ្តើមការប្រកួតស្អែកនេះហើយ ខណៈដែលពិធីបើកការប្រកួតផ្លូវការធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានពហុកីឡដ្ឋានជាតិ។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នឹងចូលរួមជាអធិបតីក្នុងពិធីបើកនេះ។

ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាដោយបំផុសសកម្មភាពអប់រំកាយ និងកីឡាកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានីខេត្ត ព្រម ទំាងជួយឱ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាមវិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួតទទួលបានលទ្ធផលការសិក្សាល្អ និង ដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ទន្ទឹមនឹងនេះការប្រកួតកីឡាសិស្សថ្នាក់ជាតិក៏មាន ១១ប្រភេទកីឡារួមមាន ៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយកូនឃ្លីលើតុ ហែលទឹក វាយសី ការ៉ាត់តេ តេក្វាន់ដូWT និងកីឡាតេក្វាន់ដូ ITF។ ការប្រកួតនឹងធ្វើឡើង ចាប់ពីថ្ងៃទី១០ ដល់១៩ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង