U-20 WORLD CUP 19: យុវជនអាស៊ី កូរ៉េខាងត្បូង ឡើងទៅជួបអេក្វាឌ័រ វគ្គ១/២ផ្តាច់ព្រ័ត្រ

(ប៉ូឡូញ)ក្រុមបាល់ទាត់យុវជនកូរ៉េខាងត្បូងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពិភព លោកអាយុក្រោម២០ឆ្នាំក្រោយឈ្នះសេណេហ្កាល់  ដោយបាល់កាត់សេចក្តី១១ម៉ែត្រ។

លេងបាន៣៧នាទីសេណេហ្កាល់នាំមុខមុនដោយកីឡាករCavin Diagne ប៉ុន្តែនាទី៦២កូរ៉េខាងត្បូងតាមស្មើដោយបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករKang-In Lee

១៤នាទីបន្ទាប់សេណេហ្កាល់បានបាល់ពិន័យ១១ម៉ែត្រវិញហើយកីឡាករIbrahima Niane ក៏ធ្វើបានសម្រេច។ជិតចប់ការប្រកួតទៅហើយយុវជនកូរ៉េខាងត្បូងក៏តាមស្មើជាថ្មីដោយកីឡាករJi-Sol Lee

ក្នុងម៉ោងបន្ថែម១៥នាទីពីរដងទោះកូរ៉េខាងត្បូងនាំមុខវិញដោយកីឡាករYoung-Wook Cho ក៏ដោយសេណេហ្កាល់នៅតែតាមស្មើដោយគ្រាប់កីឡាករAmadou Ciss

ដើម្បីរកអ្នកឡើងទៅវគ្គបន្ត បាល់កាត់សេចក្តី១១ម៉ែត្រក៏ត្រូវធ្វើឡើងហើយជាលទ្ធផលកូរ៉េខាងត្បូងឈ្នះសេណេហ្កាល់៣ទល់២។

ថ្ងៃជាមួយគ្នានេះដែរអេក្វាទ័រឈ្នះអាមេរិក២ទល់១ឡើងទៅជួបកូរ៉េខាងត្បូង។ពីរគ្រាប់របស់អេក្វាទ័រកើតឡើងដោយកីឡាករJose Cifuentes តែឯង។

វគ្គផ្តាច់ព្រ័ត្រពាន់រង្វាន់បាល់ទាត់យុវជនពិភពលោកនឹងលេងនៅថ្ងៃទី១៤ខែមិថុនា៕

អត្ថបទដែលជាប់ទាក់ទង