FRENCH OPEN 19: កីឡាការិនី Ashleigh Barty ក្លាយជាម្ចាស់ជើងឯកលើកដំបូង ក្រោយឈ្នះVondrousova

(បារាំង)៖ កីឡាការិនីអូស្ត្រាលី Ashleigh Barty បានបំបាក់កីឡាការិនីវ័យក្មេងសាធារណៈរដ្ឋឆែក Marketa Vondrousova ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ French Open ដើម្បីឈ្នះពានធំប្រចាំឆ្នាំជាលើកដំបូង។

កីឡាការិនីអូស្ត្រាលីអាយុ២៣ឆ្នាំរូបនេះ ឈ្នះកីឡាការិនីវ័យ១៩ឆ្នាំ Vondrousova ក្នុងលទ្ធផល ៦-១ និង៦-៣។

Barty ឈប់លេងកីឡាវាយកូនបាល់ (Tennis) មកលេងកីឡាក្រិកឃីតអាជីពវិញនៅឆ្នាំ២០១៤ ប៉ុន្តែត្រឡប់ទៅលេងកីឡាវាយកូនបាល់វិញ១៧ខែក្រោយមក។

ឥឡូវកីឡាការិនីរូបនេះ ជាជនជាតិអូស្ត្រាលីទី១ដែលឈ្នះពានធំនៅt Roland Garros តាំងពី Margaret Court ធ្វើបាននៅឆ្នាំ១៩៧៣៕

អត្ថបទដែលជាប់ទាក់ទង