FRENCH OPEN 19: Djokovic ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឯ Nadal ឡើង

(បារាំង)៖ កីឡាករលំដាប់លេខ១ពិភពលោក  Novak Djokovic ដែលប្រជែងយកជើងឯកពានធំ (Grand Slam) បួនក្នុងពេលតែមួយបានរលាយហើយ ក្រោយធ្លាក់ពីការប្រកួតព្រឹត្តិការណ៍កីឡាវាយកូនបាល់ ពានធំ French Open ក្រោមថ្វីដៃកីឡាករអូសទ្រីស Dominic Thiem។

Thiem បានយកឈ្នះកីឡាករ ស៊ែប Novak Djokovic ក្នុងលទ្ធផល ៦-​២ ៣-៦ ៧-៥ ៥-៧ និង៧-៥ ឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបកីឡាករអេស្ប៉ាញជើងខ្លាំងលើទីលានឥដ្ឋ Rafael Nadal ដែលបានទម្លាក់អតីតជើងឯកពិភពលោក Roger Federer ៦-៣​ ៦-៤​និង៦-២ ថ្ងៃស្អេក៕

អត្ថបទដែលជាប់ទាក់ទង