នគរបាលខេត្តព្រះសីហនុ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយការស្លាប់ និងគ្រោះថ្នាក់តាមដងផ្លូវ

(ព្រះសីហនុ) ៖ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ២១និង០០នាទី លើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច រង្វង់មូលតោ២ (P6) ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ កេត សុភក្រ័្ត នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងសរុបចំនួន ១៤នាក់ ចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យរកអ្នកបើកបរមានជាតិស្រវឹង និង មិនពាក់មួកសុវត្តិភាពពេលយប់ លទ្ធផលមាន៖ត្រួតពិនិត្យអាល់កុល អ្នកបើករថយន្ត ៥០នាក់ មានជាតិអាល់កុល ប្រាំបួននាក់ ពិន័យ បួននាក់។ ត្រួតពិនិត្យអាល់កុល អ្នកបើកម៉ូតូ ១៥នាក់ មានជាតិអាល់កុល មួយនាក់ ណែនាំ។ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរលើម៉ូតូ មិនពាក់មួកសុវត្ថិភាព និងកញ្ចក់មើលក្រោយ ចំនួន ៩៦នាក់ ពិន័យ ១៨នាក់ ណែនាំ ៧៨នាក់ស្រី ២៩នាក់ ៕

AAAAA AAAAAA AAAAAAA AAAAAAAA AAAAAAAAA

អត្ថបទដែលជាប់ទាក់ទង