ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ជា​ ស្នើ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ថៅកែ​ក្លឹ​ប​កម្សាន្តលុ​ច្ស​សារី​ មក​ផ្តន្ទាទោស​តាម​ច្បាប់​!

 

(​ភ្នំពេញ​)៖​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ជា​ ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ពិសេស​ លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​ រក​ឲ្យ​ឃើញ​មេ​ ឬ​ថៅកែ​ ក្លឹ​ប​ លុ​ច្ស​សារី​ មក​ផ្តន្ទាទោស​តាម​ច្បាប់​។​

​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ជា​ បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ជាមួយ​និង​ពាក្យ​មួយ​ឃ្លា​ អម​ដោយ​សញ្ញា​ដុល្លារ​ អាច​បញ្ជាក់​បាន​ថា​ លោក​ចង់​លើក​ឡើង​ថា​ អ្នក​ធ្វើ​ខុសច្បាប់​ទាំងអស់​ កុំ​អាង​លើ​ដុល្លារ​ ហើយ​គិត​ថា​រួចខ្លួន​ ពី​សំណាញ់​ច្បាប់​ឲ្យ​សោះ​។​

​ជាមួយ​គ្នា​នេះ​ លោ​ក៏​បាន​លើក​ឡើង​ទៀត​ថា​ «​ឃើញ​មេឃ​ភ្លឺ​ស្រឡះ​ស្មាន​តែ​មិន​មាន​ភ្លៀង​មែន​?​ ភ្លៀង​ទៀត​ហើយ​បាទ​!​។​ «…​ ប្រាប់​ហើយ​ថា​ កុំ​អាង​ដុល្លារ​។​ អរគុណ​បង​សំលាញ់​ រក​មេ​វា​អោយ​ឃើញ​ហើយ​ចាប់​ឲ្យ​បាន​បង​»​។​

​សូម​រំឭក​ថា​ ក្លឹ​ប​កម្សាន្ត​ «​លុ​ច្ស​សារី​»​ កាលពី​ថ្មីៗ​នេះ​ ក៏​ធ្លាប់​មានការ​ផ្ទុះអាវុធ​ និង​បាញ់បោះ​សេរី​ ដែល​កាលនោះ​បាន​បណ្តាល​ឱ្យ​នារី​ម្នាក់​រង​របួស​ភ្លៅ​ មុន​នឹង​ឈាន​ដល់​ការ​ចុះ​ឆែកឆេរ​ និង​ឃាត់ខ្លួន​មនុស្ស​ជាង​៤០០​នាក់​ កាលពី​រំលោង​អា​ធ្រា​តុ​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​។​

​ជាមួយ​គ្នា​នេះ​ លោក​ ឃួ​ង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​លើក​ឡើង​ក្នុង​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​ ទីតាំង​ ក្លឹ​ប​កម្សាន្ត​ «​លុ​ច្ស​សារី​»​ ត្រូវ​តែ​បង្ក្រាប​ បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា​ មាន​បទល្មើស​។​ ក្លឹ​ប​កម្សាន្ត​ «​លុ​ច្ស​សារី​»​ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤​ កែង​ផ្លូវ​៦៣​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​។​

​ក្លឹ​ប​កម្សាន្ត​ «​លុ​ច្ស​សារី​»​ ជា​ក្លឹ​ប​កម្សាន្ត​មួយ​ ក្នុង​ចំណោម​ក្លឹ​ប​កម្សាន្ត​ជា​ច្រើន​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា​ មានការ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ដែល​ដឹកនាំ​ដោយ​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​៕​ (Swift​ News)


អត្ថបទដែលជាប់ទាក់ទង