ឧត្តមសេនីយ៍​ឯក​ ស​ ថេត បង្រ្កាបកន្លែងកម្សាន្តលុច្សសារី​កណ្តាលយប់ឃាត់ខ្លួនមនុស្ស៤១៧នាក់

 

(ភ្នំពេញ)៖ កាលពីរំលងអាធាត្រវេលាម៉ោង ០២:០០នាទី ឈានចូលថ្ងៃទី០៨​ ខែមិថុនា ឆ្នាំ២០១៩នេះ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដែលដឹកនាំដោយឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ និង​អភិបាលរងសាលារាជធានីភ្នំពេញ​ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន​ បានចុះបង្រ្កាប កន្លែងកម្សាន្តលុច្សសារី​ (Luxurious) ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

បន្ទាប់ពីត្រួតពិនិត្យក្លឹបនេះ​ បានរកឃើញសារធាតុញៀនមួយចំនួន​ ហើយបានឃាត់ខ្លួនមនុស្ស៤១៧នាក់ (ស្រី១៨១នាក់) បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាម និតិវិធីច្បាប់៕ (Swift News)

អត្ថបទដែលជាប់ទាក់ទង