គ្រឿងញៀន​បំផ្លាញ​អ្វីៗ​ទាំងអស់​!​ គ្រឿងញៀន​ធ្វើ​ឲ្យ​យើង​ភ្លេចភ្លាំង​នូវ​ស្មារតី​ វង្វេងវង្វាន់​ និង​បាត់បង់​ជីវិត​!

 

(​កំពង់ធំ​)៖​ «​គ្រឿងញៀន​»​ គឺ​បំផ្លាញ​ខ្លួនឯង​គ្រួសារ​ និង​សង្គម​ជាតិ​ ដូច្នេះ​យើង​ត្រូវ​ចូលរួម​លុប​បំបាត់​គ្រឿងញៀន​ឲ្យ​អស់ពី​កន្លែង​បងប្អូន​ដែល​កំពុង​ប្រើប្រាស់​ និង​ណែនាំ​កូនចៅ​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។​ នេះ​ជា​ការ​លើក​ឡើង​ព្រម​គ្នា​របស់​ ឯកឧត្តម​ ស៊ុ​ រុំ​ និង​ ឯកឧត្តម​ ចាន់​ តារា​។​

​ឯកឧត្តម​បាន​បន្ត​ថា​ ឪពុក​ម្ដាយ​របស់​ប្អូនៗ​ទាំងអស់​ព្រួយបារម្ភ​បំផុត​ គឺ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ព្រោះ​គ្រឿងញៀន​អាច​បំផ្លាញ​អ្វីៗ​ទាំងអស់​ លែង​ស្គាល់​បងប្អូន​ញាតិ​មិត្ត​មនុស្ស​ជាទី​ស្រលាញ់​ដែល​នៅ​ជុំវិញ​ខ្លួន​នេះ​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​មនុស្ស​យើង​ភ្លេចភ្លាំង​នូវ​ស្មារតី​ វង្វេងវង្វាន់​និង​បាត់បង់​ជីវិត​ក៏​ថា​បាន​។​

​តាម​របាយការណ៍​បាន​បញ្ជាក់​ថា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​មាន​២​ ម៉ឺន​នាក់​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​ ២០១៨​ ហើយ​ចំនួន​គ្រឿងញៀន​មាន​ចំនួន​ ៣​តោន​ទូ​ទាំង​ប្រទេស​ ហើយ​រាជរដ្ឋាភិបាល​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​សម្រាប់​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បាន​សំណូមពរ​ដល់​បង​ប្រជាពលរដ្ឋ​គ្រប់​លំដាប់ថ្នាក់​ និង​គ្រប់​មូលដ្ឋាន​ សូម​យកចិត្តទុកដាក់​បញ្ហា​គ្រឿងញៀន​ ជា​បញ្ហា​សម្រាប់​យើង​ទាំងអស់​គ្នា​ ព្រោះ​គ្រឿងញៀន​អាច​បំផ្លាញ​អ្វីៗ​ទាំងអស់​ ដូច​ជា​សង្គម​ជាតិ​ សុខភាព​ អនាគត​ លែង​ស្គាល់​បងប្អូន​ញាតិ​មិត្ត​មនុស្ស​ជាទី​ស្រលាញ់​ ដូច្នេះ​ស្នើ​ឲ្យ​មានការ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ បើ​ប្រទះ​ឃើញ​សកម្មភាព​ជួញដូរ​ចែកចាយ​ប្រើប្រាស់​សារធាតុ​ញៀន​សូម​ផ្ដល់​ដឹង​ដល់​សមត្ថកិច្ច​ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​បង្ក្រាប​ទប់ស្កាត់​ទាន់​ពេលវេលា​ដើម្បី​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​និង​ចូលរួម​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​ឯកឧត្តម​ ស៊ុ​ រុំ​ អនុ​រដ្ឋ​ខា​ធិ​ការ​ក្រសួង​ទំនាក់ទំនង​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ឯកឧត្តម​ ចាន់​ ដា​រា​ អភិបាលរង​ខេត្តកំពង់ធំ​ បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដី​ពី​ «​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​»​ នៅ​ស្រុក​បារាយណ៍​ និង​ស្រុក​ស​ន្ទុ​ក​ ដែល​រៀបចំ​ដោយ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ កាលពី​ថ្ងៃ​ទី​៧​ ខែមិថុនា​ឆ្នាំ​ ២០១៩​ម្សិលមិញ​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​ លោកស្រី​ប្រធាន​អង្គភាព​ មន្ទីរ​ជុំវិញ​ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​៣​ អភិបាលស្រុក​ មេឃុំ​ មេ​ភូមិ​ លោកគ្រូ​ អ្នកគ្រូ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ប្រជា​ការពារ​ប្រមាណ​ជិត​២០០០​នាក់​៕​ (SN-​សុ​ផាត​)

អត្ថបទដែលជាប់ទាក់ទង