មេនគរបាលក្រុងភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាប ក្លឹបកម្សាន្ត លុច្សសារី រកឃើញគ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាច្រើននាក់

(ភ្នំពេញ)៖ ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ កាលវេលាទាបភ្លឺថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០១៩​នេះបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ក្លឹបកម្សាន្ត លុច្សសារី ​(Luxurious)មានទីតាំងនៅខណ្ឌដូនពេញ​។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ សារធាតុញៀនមួយចំនួន​ធំ និងឃាត់ខ្លួនបានមនុស្សជាច្រើននាក់ផងដែរ។

ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា តើក្នុងការចុះបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងបាន ឬយ៉ាងណានៅឡើយទេ?

គួររម្លឹកថា កាលពីវេលាទាបភ្លឺថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៩​កន្លងទៅថ្មីៗនេះ មានហេតុការណ៍បាញ់ប្រហារជនរងគ្រោះបណ្តាលឲ្យបាញ់ភ្លៅជនរងគ្រោះ បានកើតឡើង នៅក្នុង​ក្លឹ​ប​កម្សាន្ត លុ​ច្ស​សារី​ មានទីតាំងផ្ទះ​លេខ​៥៣​ ផ្លូវ​២១៤​ ភូមិ​៥​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

ក្រោយមកជនបង្កឈ្មោះ វីន សុក្របញ្ញា ជាកូនប្រុសលោកជំទាវ កែវ មរកត ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង