​ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ ផ្តល់​នូវ​គោលការណ៍​៦​ចំណុច​ ក្នុង​សិក្ខាសាលា​ស្ដី​អំពី​ ”​តួនាទី​របស់​និយោជក​ ក្នុង​ការ​លើកកម្ពស់​ការ​ផ្ដល់​សេវា​ការងារ​ និង​ព៌​ត័​មាន​ទីផ្សា​ការងារ​នៅ​កម្ពុជា​”

(​ស្វាយ​រៀង​)៖​ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ អភិបាលរង​ខេត្ត​ តំណាង​ឯកឧត្ដម​អភិបាលខេត្ត​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​ ”​តួនាទី​របស់​និយោជក​ ក្នុង​ការ​លើកកម្ពស់​ការ​ផ្ដល់​សេវា​ការងារ​ និង​ព៌​ត័​មាន​ទីផ្សា​ការងារ​នៅ​កម្ពុជា​”​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៤​កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​ ៦​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី​អភិបាលរង​ក្រុង​ស្វាយ​រៀង​ លោក​អនុប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ លោក​ លោកស្រី​តំណាង​សាកលវិទ្យាល័យ​ស្វាយ​រៀង​ លោកនាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង​ លោក​ប្រធាន​ការិយាល័យ​ មុខរបរ​នៃ​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ លេខាធិការដ្ឋាន​សស​យក​ខេត្ត​ លោក​ លោកស្រី​មក​ពី​អង្គភាព​ ស្ថាប័ន​ ធនាគារ​ សហគ្រាស​ គ្រឹះស្ថាន​ អង្គការ​ និង​សហជីព​៥០​នាក់​ ស្រី​៧​នាក់​ ។​

​អភិបាលរង​ខេត្តស្វាយរៀង​ ឯកឧត្ដម​ តូច​ ប៉ូ​លី​វ៉ា​ បាន​ផ្តល់​នូវ​គោលការណ៍​៦​ចំណុច​ក្នុងសិក្ខាសាលា​ស្ដី​អំពី​ ”​តួនាទី​របស់​និយោជក​ ក្នុង​ការ​លើកកម្ពស់​ការ​ផ្ដល់​សេវា​ការងារ​ និង​ព៌​ត័​មាន​ទីផ្សា​ការងារ​នៅ​កម្ពុជា​”​ ដូច​ខាងក្រោម​៖

១-​ សូម​ឲ្យ​មជ្ឈមណ្ឌល​ការងារ​ បន្ត​សហប្រតិបត្តិការ​ជាមួយ​ ស្ថាប័នរដ្ឋ​ និង​ឯកជន​ ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​ និង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ការងារ​ ឲ្យ​ទាន់​ពេលវេលា​ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ស្ដី​ពី​វគ្គ​បណ្ដុះបណ្ដាល​បង្រៀន​សរសេរ​ ប្រវត្តិរូប​សង្ខេប​ ឲ្យ​បាន​ទូលំទូលាយ​ដល់​សិស្ស​/​និស្សិត​ និង​អ្នក​ស្វែងរក​ការងារ​ធ្វើ​ទូទៅ​។​

២-​ មជ្ឈមណ្ឌល​ការងារ​ ពង្រឹង​ និង​ពង្រីក​សេវា​របស់​ខ្លួន​ ក្នុង​ការ​ជួយ​សម្របសម្រួល​ដល់​ការ​ជ្រើសរើស​បុ​គ្ក​លិ​ក​ឲ្យ​ចូល​បម្រើ​ការងារ​មាន​តម្លាភាព​ និង​សមធម៌​ ព្រមទាំង​ជួយ​លុប​បំបាត់​ការ​ទារ​កំ​រ៉ៃ​ជើងសារ​ដើម្បី​ទទួល​បានការ​ងារ​ដែល​ជន​ឆ្លៀតឱកាស​បន្លំ​យក​ពី​កម្មករ​។​

៣-​ អង្គភាព​ពាក់ព័ន្ធ​ជួយ​បណ្ដុះបណ្ដាល​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ​ ឲ្យ​ពួក​គាត់​កាន់តែ​យល់​ដឹង​ពី​វិធីសាស្ត្រ​ស្វែងរក​ការងារ​ធ្វើ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ងាយស្រួល​។​

៤-​ ស្នើ​អោយ​ស្ថាប័ន​អប់រំ​បណ្ដុះបណ្ដាល​ជួយ​ពង្រឹងសមត្ថភាព​របស់​សិស្ស​/​និស្សិត​ ក្រោយ​បញ្ចប់​ការ​សិក្សា​មាន​សមត្ថភាព​គ្រប់គ្រាន់​ និង​ស្រប​ទីផ្សារ​ការងារ​ដែល​និយោជក​ត្រូវការ​។​

៥-​ បណ្តាល​ក្រុមហ៊ុន​ សហគ្រាស​ឯកជន​ និង​និយោជក​ទាំងអស់​ ត្រូវ​ផ្ញើ​របាយការណ៍​រៀង​រាល់​ ៣(​បី​)​ ខែ​ម្តង​អំពី​តម្រូវការ​កម្លាំង​ពលកម្ម​ ជំនាញ​ មុខរបរ​ និង​អត្រា​ប្រែប្រួល​នៃ​ចំនួន​បុគ្គលិក​ មក​អោយ​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​

៦-​ បណ្តាល​ក្រុមហ៊ុន​ សហគ្រាស​ឯកជន​ និង​និយោជក​ទាំងអស់​ ត្រូវ​គោរព​ច្បាប់​ និ​បទ​ប្បញ្ញត្តិ​នានា​ដោយ​ត្រូវ​ផ្តល់​ ឯកសារ​ព័ត៌មាន​ និង​ទិន្នន័យ​តាម​ទម្រង់​ដែល​បាន​ចងក្រង​រួច​ ឬ​តាម​ទម្រង់​កម្រង​សំណួរ​ ឬ​ទម្រង់​ស្ថិតិ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ ការងារ​៕​ (Swift​ News)

អត្ថបទដែលជាប់ទាក់ទង