សមត្ថកិច្ចបង្ក្រាបទីតាំងដាំដើមកញ្ចាខុសចំនួន៧៧កន្លែងនិងតាមចាប់ខ្លួនម្ចាស់ចំការផ្តន្ទាទោសតាមច្បាប់

តាកែវ ៖ ដើមកញ្ចាចំនួន ២៥៣២៥ដើម ត្រូវបានកម្លាំងនគរបាល ស្រុកគីរង់រកឃើញ ក្នុងទីតាំងលួចលាក់ចំនួន ៧៧កន្លែងនោះ ត្រូវបានដុតកម្ទេចចោលនឹងកន្លែង និងកំពុងស្វែងរកចាប់ខ្លួនអ្នកលួចដាំដំណាំកញ្ចាដោយខុសច្បាប់ ដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់។

 

 

 

 

លោកវរៈសេនីយ៍ទោ យុគ សារ៉ាត់ អធិការ នគរបាល ស្រុកគីរីរង់ បានប្រាប់ឱ្យដឹងថា ក្រោយពីរកឃើញចំការលួចដាំដើមកញ្ចាដោយខុសច្បាប់ កាលពីវេលាម៉ោង ៧ និង ២០នាទី នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅនោះ ពេលនេះកម្លាំងជំនាញប្រឆាំងគ្រឿងញៀន កំពុងតែស្រាវជ្រាវ តាមរកជនសង្ស័យ ដែលបានដាំដើមកញ្ចាយកមកផ្ទន្ទាទោសតាមច្បាប់។ លោកបន្តថា កម្លាំងអធិការដ្ឋានបានសហការជាមួយ នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ បានចុះបង្រ្កាប់ទីតាំងចំនួន ៧៧ទីតាំង ដោយមានដាំដើមកញ្ឆាខុសច្បាប់ ហើយសមត្ថកិច្ចបានកាប់ និងដកដើមកញ្ចាស្រស់បានចំនួន ២៥៣២៥ដើម មានអណ្តូងទឹកសម្រាប់ស្រោចចំនួន ១៤ ដែលមានទីតាំងស្ថិតក្នុងចំណុចខ្នងបន្ទាយចាស់ នឹងបង្គោលអង្តែន នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

 

 

 

 

លោកអធិការបញ្ជាក់ថា ដើមកញ្ចាស្រស់ទាំង ២៥៣២៥ដើម ក្រោយពីកាប់ និងដកចេញពីរង ត្រូវបានកម្លាំងសមត្ថកិច្ចដុតបំផ្លាញ់ចោលនូវនឹងកន្លែងតែម្តង។ បច្ចុប្បន្នកម្លាំងជំនាញយើងកំពុងស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

photo_2017-04-19_20-02-14 photo_2017-04-19_20-02-18 photo_2017-04-19_20-02-11 photo_2017-04-19_20-02-30

អត្ថបទដែលជាប់ទាក់ទង