ឯកឧត្តម ហ៊ុន ម៉ាណែត សម្ពោធន៍អគារស្នាក់នៅចំនួន១០ ខ្នងជាអំណោយភាគីមិត្តវៀតណាម ផ្តល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី សម្ពោធន៍ អាគារស្នាក់នៅចំនួន១០ខ្នង ដែលជាអំណោយភាគីមិត្តវៀតណាម របស់គណៈបញ្ជាការយោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសាងសង់ជូន ដល់ផ្នែកសឹករងស្រុកក្រុងទាំង៨ និងវរសេនាតូចទាំង២ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងត្រូវបានដាក់សម្ពោធន៍ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឺកថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៩។

ពិធីសម្ពោធន៍អាគារទាំង១០ខ្នងនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ ឯកឧត្តម សុខ លូ អភិបាល ខេត្តកំពង់ធំ ឯកឧត្តម ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ រួមទាំង អ្នកមុខអ្នកការប្រតិភូមិអមដំណើរគណៈអធិបតី ត្រូវបានប្រារព្វធ្វើឡើង នៅទីបញ្ជាការវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមាន មន្រ្តីរាជការ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តចូលរួម កងកម្លាំងទាំង៣ប្រភេទ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ ប្រជាពលរដ្ឋ និងគ្រួសារយោធិន សរុបប្រមាណជាង ១,០០០ នាក់ ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា សមិទ្ធិផលមួយចំនួនធំ ជាអំណោយភាគីមិត្តវៀតណាម និងជាកិច្ចសហប្រតិបត្តិការល្អជាមួយភាគីអន្តរជាតិ ដែលបានបញ្ជាក់ពីសកម្មភាពរបស់ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានអភិវឌ្ឍន៍ខ្លួនឲ្យមាន ភាពរីកចំរើន និងបានធ្វើសមាហរណកម្ម ចូលក្នុងកំណែទម្រងវិស័យការពារជាតិ បំពេញភារកិច្ចតាមការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និង ការចូលរួមណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចសហការល្អជាមួយភាគគីមិត្តទីក្រុង ហូជីមិញ ក្នុងគោលដៅពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការជិស្និទ្ធប្រទេសជិតខាងជាបងប្អូន ដើម្បីផ្តល់ផល ប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកស្របតាមលក្ខណ្ទច្បាប់នៃប្រទេសទាំងពីរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ និងស្មារតីជួយគ្នាទៅវិញទៅមក រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ក្នុងរយះកាលកម្លងមក លទ្ធផលក្នុងកិច្ចសហប្រតិបត្តិការល្អនេះ បានរួមចំណែកដ៏សំខាន់ក្នុងការទំនាក់ទំនងចំណងមិត្តភាព ប្រពៃណីនៃកងទ័ពនិងប្រជាជនទាំងពីរ ឲ្យកាន់តែស្និទ្ធរ៉ឹងមាំ និងប្រកបទៅដោយការ យោគយល់គ្នា និងការជឿទុកចិត្តគ្នា ធានាបាននូវតំបន់ព្រំដែនជាតំបន់មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ទប់ស្កាត់បាននូវបទល្មើសឆ្លងដែនគ្រប់ប្រភទ និងបង្ករលក្ខណៈងាយស្រួលដល់ប្រជាជនយើងសុខសាន្តទាំងពីរ និងសូមកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំនានា នាយទាហារ នាយទាហាបរង នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏ដូចជានៅទូទាំងយោធភូមិភាគទី៤ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច និងតួនាទីរបស់ខ្លួនក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការធានានូវសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ ព្រមទាំងការចូលរួម ចមនែកកសាងអភិវឌ្ឍន៍ជាតិ និងសូមថ្លែអំណរគុណ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងអគុណបងប្អូន អតីតយុទ្ធជន គ្រួសារយោធិនពលី ដែលចូលរួមបុព្វហេតុរំដោះជាតិ ចុងក្រោយឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសូមធ្វើដំណើរមាតុភូមិនិវន្តប្រកបដោយសុវត្តិភាព ។

ក្នុងឳកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបទីតេជោហ៊ុន សែន និងសម្តេចកត្តិព្រិទ្ធបណ្ឌិតជូនដល់តាជីយាយជី ២០នាក់ក្នុងម្នាក់ក្រណាត់សរមួយដុំ ថវិការ១ម៉ឺនរៀល អតីតយុទ្ធជន១០០នាក់ ក្នុងម្នាក់ថវិការ៥ម៉ឺនរៀលគ្រួសារទ័ព១០០នាក់ ក្នុងម្នាក់ថវិការ២ម៉ឺនរៀលសារ៉ុងមួយ លោកគ្រូអ្នកគ្រូ១០នាក់ ទទួលបានថវិការ៣ម៉ឺនរៀល យុវជនកាយរិទ្ធនិងយុវជនកាកបាទក្រហម២០០នាក់ក្នុងម្នាក់ថវិការ១ម៉ឺនរៀល សិស្សានុសិស្សសៀវភៅប៊ិច និងបានឧបត្ថម្ភតាមសំណូមពរ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថវិការ៣០លានរៀល ស៊ីម៉ង់៣០តោន ស័ង្ខសី២០០០សន្លឹកដើម្បីកសាងបន្ទាយបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង