លោក​អធិការ​នគរបាល​ស្រុក​លើក​ដែក​ ត្រូវ​តែងតាំង​ជា​អធិការ​​នគរបាល​ស្រុក​ស្អាង​ ខណៈ​ដែល​លោក​វរសេនីយ៍ឯក​ សេង​ សុ​ជាតិ​ ត្រូវ​បាន​ផ្ទេរ​ឲ្យទៅ​បម្រើ​ការងារ​នៅ​អគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​

(​កណ្ដាល)​៖​ បន្ទាប់​ពី​ស្ដាប់​ លោក​វរសេនីយ៍ឯក​ ម៉ា​ន់​ គឹ​ម​ឡេ​ង​ នាយការិយាល័យ​បុគ្គលិក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ ឡើង​អាន​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ ស្ដី​ពី​ការ​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​មន្ដ្រី​នគរបាល​ជាតិ​រួច​មក​ លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ បាន​ប្រគល់​ត្រា​ជូន​លោក​វរសេនីយ៍ឯក​ រស់​ ច​ន្ថា​ អធិការ​នគរបាល​ស្រុក​លើក​ដែក ​ដែល​ត្រូវបាន​តែងតាំង​ជា​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ខណៈ​ដែល​លោក​វរសេនីយ៍ឯក​ សេង​ សុ​ជាតិ​ ត្រូវ​បាន​ផ្ទេរឲ្យទៅ​បម្រើ​ការងារ​នៅ​អគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ​។​

តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្ដិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ​នៅ​រសៀល​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ក្រោយ​ និងលោក​ ញឹ​ម​ វណ្ណ​ឌិន​ អភិបាលស្រុក​ស្អាង​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​អធិការ​នគរបាល​ស្រុក​ស្អាង​ ។​

​លោក​ ញឹ​ម​ វណ្ណ​ឌិន​ អភិបាល​ នៃ​គណៈ​អភិបាលស្រុក​ស្អាង​បាន​ មាន​មតិ​ផ្ដាំផ្ញើ​ដល់​លោក​អធិការ​យ៉ាង​ដូច្នេះ​ថា​ ស្រុក​ស្អាង​ ជា​ស្រុក​មួយ​ដែល​មាន​ចំនួន​ប្រជាពលរដ្ឋ​ច្រើន​ ដូច្នេះ​ លោក​អធិការ​ត្រូវ​ខិតខំ​ដឹកនាំ​កងកម្លាំង​នគរបាល​ បម្រើសេវា​សាធារណៈ​ ឲ្យ​បាន​ល្អ​ប្រសើរ​ ធ្វើ​ឲ្យ​ពួក​គាត់​រស់នៅ​ក្នុង​ភាព​សុខសាន្ដ​ មិន​មាន​ភ័យ​ខ្លាច​ ។​

​លោក​ឧត្ដម​សេនីយ៍​ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ បាន​ធ្វើការ​ផ្ដាំផ្ញើ​លោក​អធិការ​ថ្មី​ ត្រូវ​ខិតខំ​ដឹកនាំ​កងកម្លាំង ​ដើម្បីរក្សា​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ និងត្រូវទប់ស្កាត់​កុំ​ឲ្យ​មាន​ល្បែងស៊ីសង​នៅ​ក្នុង​មូលដ្ឋាន​ ព្រោះ​ល្បែង​នេះ​ វា​ធ្វើ​ឲ្យ​កើត​មាន​បទល្មើស​ផ្សេងៗ​ទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង