ថ្នាំញៀនមេតំហ្វេតាមីន១,៨តោនត្រូវបានអាជ្ញាធរអូស្ត្រាលីរឹបអូស

(​អូស្ត្រាលី)៖ ​​អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមមន្ត្រីអូស្ត្រាលីដកហូតបានថ្នាំញៀនមេតំហ្វេតាមីនជិត១,៨តោនដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនេះនៅមាត់ទឹកមួយកន្លែងក្នុងទីក្រុង​Melbourn។

អាជ្ញាធរអូស្រ្តាលីបន្តថា ថ្នាំញៀននោះត្រូវបានគេលាក់នៅក្នុងឧបករណ៍បំពងសំឡេង​ដែលដឹកជញ្ជូនតាមកប៉ាល់មកពីទីក្រុងបាងកក ប្រទេសថៃដែលមានតម្លៃ៨៥០លានដុល្លារអាមេរិក​។

រហូតមកទល់ពេលនេះនៅមិនទាន់មានការចាប់ខ្លួនជនសង្ស័យណាមួយនៅឡើយទេ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង