TOP​ NEWS:​ គណៈរដ្ឋមន្ត្រី​នឹង​ប្តឹង​ទណ្ឌិត​ សម​ រ​ង្ស៊ី​ ទៅ​កាន់​តុលាការ​ប្រទេស​បារាំង​ ដើម្បី​ស្វែងរក​តម្លៃ​យុត្តិធម៌​សកល​ ជូន​សម្តេច​ទាំង​ពីរ​

(​ភ្នំពេញ​)៖​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩មុន​នេះ​បន្តិច​ បាន​បញ្ជាក់​ថា​ កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ កំពុង​សិក្សា​រៀបចំ​ឯកសារ​ប្ដឹង​ទណ្ឌិត​សម​ រ​ង្ស៊ី​ ទៅ​កាន់​តុលាការ​ប្រទេស​បារាំង​ ដើម្បី​ស្វែងរក​តម្លៃ​យុត្តិធម៌​សកល​ ជូន​សម្តេច​ទាំង​ពីរ​ ដែល​ សម​ រ​ង្ស៊ី​ បាន​ចោទប្រកាន់​ជា​សាធារណៈ​ថា​ សម្តេច​ជា​អ្នក​សម្លាប់​នាយ​ឧត្តមសេនីយ៍​ ហុ​ក​ ឡង​ឌី​ ហើយ​ទណ្ឌិត​រូប​នោះ​ក៏​បាន​ចោទ​ជា​សាធារណៈ​ផង​ដែរ​ថា​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​រៀបចំ​ផែនការ​ ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៕​ (Swift​ News)

 

អត្ថបទដែលជាប់ទាក់ទង