បទ​វិចារណកថា​៖​ នាយក​រដ្ឋមន្ត្រី​សឹ​ង្ហ​បុរី​ លី​ សៀន​ឡុ​ង​ មិន​គួរ​ថ្លែងការណ៍​ដែល​មាន​ ច​រិ​ក​ញែក​ និង​បំបែកបំបាក់​ អាស៊ាន​នោះ​ទេ​

(​ភ្នំពេញ​)៖​ កាលពី​ថ្ងៃ​ទី​៣១​ ខែឧសភា​ កន្លង​ទៅ​នាយក​រដ្ឋមន្ត្រី​សឹ​ង្ហ​បុរី​ លី​ ស៊ា​ន​ឡុ​ង​ បាន​បង្ហោះ​ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដោយ​លើក​ឡើង​ថា​៖​ «​ ពេល​ដែល​គាត់​ (​ឧត្តមសេនីយ៍​ ព្រេ​ ម​)​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ (​ថៃ​)​ គាប់​ជួន​នឹង​ពេល​ដែល​ សមាជិក​ ASEAN​ (​កាលនោះ​គ្នា​យើង​៥​ប្រទេស​)​ រួម​គ្នា​ ប្រឆាំង​ការ​ឈ្លានពាន​ របស់​វៀត​ ណា​ម​ មក​លើ​កម្ពុជា​ និង​ ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ជំនួស​ ខ្មែរក្រហម​…»​។​

​សេចក្តីថ្លែងការណ៍​របស់​ នាយក​រដ្ឋមន្ត្រី​ សឹ​ង្ហ​បុរី​ លោក​ លី​ សៀន​ ឡុ​ង​ ដូច្នេះ​គឺជា​ការ​យក​មរណភាព​របស់​ ព្រេ​ម​ មក​ វាយប្រហារ​ប្រទេស​កម្ពុជា​ និង​វៀតណាម​។​ បញ្ហា​នេះ​ធ្វើ​ឲ្យ​ វៀតណាម​ ក៏​មាន​ប្រតិកម្ម​ហើយ​ចំពោះ​កម្ពុជា​គឺ​មានការ​ឆ្លើយ​តប​វិញ​ទៅ​ដល់​ថ្នាក់​នាយក​រដ្ឋមន្ត្រី​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចាត់​ទុក​ការ​ថ្លែង​របស់​ នាយក​រដ្ឋមន្ត្រី​ សឹ​ង្ហ​បុរី​ លោក​ លី​ សៀន​ឡុ​ង​ ប៉ុន្មាន​ចំណុច​ ៖​ ទី​១-​ គាត់​ចាត់​ទុក​ថា​នាយក​រដ្ឋមន្ត្រី​ សឹ​ង្ហ​បុរី​ ប្រឆាំង​ការ​រស់រាន​មានជីវិត​ និង​គាំទ្រ​ អំពើ​ប្រល័យពូជសាសន៍​។​ ទី​២-​ លោក​ លី​ សៀន​ឡុ​ង​ ញែក​អាស៊ាន​ពី​អាស៊ាន​១០​ ប្រទេស​ មក​អាស៊ាន​ពី​មុន​មាន​តែ​៥​ប្រទេស​។​ ទី​៣-​ប្រឆាំង​នឹង​ គោលការណ៍​មិន​ជ្រៀតជ្រែក​របស់​អាស៊ាន​។​

​ជា​ធម្មតា​ទេ​អាស៊ាន​ កម្រ​និង​មិន​ធ្វើ​អ្វី​ដែល​ប្រាស់ចាក​ធម្មនុញ្ញ​របស់​អាស៊ាន​គឺ​ការ​មិន​ជ្រៀតជ្រែក​គ្នា​នោះ​ទេ​។​

​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​លី​សៀន​ឡុ​ង​ថ្លែងការណ៍​មួយ​ខុស​បរិបទ​ មិន​គោរព​តាម​គោលការណ៍​អាស៊ាន​តែ​ជា​ការ​ បង្កប់​ គំនិត​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ នៅ​ក្នុងភូមិ​សាស្ត្រ​ នយោបាយ​។​ តើ​អ្វីៗ​ដែល​បាន​យក​រឿង​កាលពី​៤០​ឆ្នាំ​មុន​ យក​មក​និយាយ​ពេល​នេះ​ចង់បាន​ន័យ​ថា​ម៉េច​?​

​ឥឡូវនេះ​សម្រាប់​ភូមិសាស្ត្រ​នយោបាយ​តើ​មាន​អ្វី​គួរ​ចោទ​ជា​សំណួរ​ពីក្រោយ​ឆាក​នៃ​សេចក្តីថ្លែងការណ៍​នេះ​?​ លោក​ លី​ សៀន​ឡុ​ង​ ហាក់​កំពុង​ចង់​ជិះទូក​២​ក្នុង​ពេល​តែ​មួយ​។​ ម្ខាង​ចាប់​យក​អាស៊ាន​មួយ​ចំនួន​ ហើយ​ម្ខាង​ទៀត​កំពុង​តែ​ ញែក​ភូមិសាស្ត្រ​នយោបាយ​ ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​ប្រឆាំង​ ទៅ​នឹង​ឥទ្ធិពល​ចិន​ ហើយ​មក​ងាក​លម្អៀង​ទៅ​ខាង​អា​មេ​រិ​ក​ ដើម្បី​ផលប្រយោជន៍​។​

​រឿង​ធំ​មួយ​ដែល​គួរ​លាតត្រដាង​ពី​ចំណុចខ្សោយ​របស់​សឹ​ង្ហ​ បុរី​ គឺ​មេដឹកនាំ​ប្រទេស​តូច​មួយ​នេះ​កំពុង​ព្រួយបារម្ភ​ពី​ការ​គំរាមកំហែង​ ទាំង​សេដ្ឋកិច្ច​ ទាំង​នយោបាយ​ និង​ទាំង​ យោធា​ពី​ប្រទេស​ ម៉ា​ឡេ​ស៊ី​ និង​ហ្វី​លី​ពី​ន​។​ នេះ​ជា​រឿង​ធំ​ ណាស់​។​ អីចឹង​អ្វី​ដែល​នាយក​រដ្ឋមន្ត្រី​សឹ​ង្ហ​បុរី​ និយាយ​ពី​កម្ពុជា​ គឺ​វា​អ​សីលធម៌​ ប៉ុន្តែ​វា​បង្ហាញ​អំពី​ភាព​មិន​ថ្លៃថ្នូរ​ចុង​ក្រោយ​របស់​មេដឹកនាំ​សឹ​ង្ហ​បុរី​ទេ​។​ ចុង​ក្រោយ​នេះ​សឹ​ង្ហ​បុរី​ ឈ្លោះ​នឹង​មរតក​ផ្ទះ​ខ្លួនឯង​ ដែល​នៅ​ពេល​ លី​ ខ្វាន់​យូ​ ស្លាប់​ទៅ​គឺ​លី​ សៀន​ឡុ​ង​ ឈ្លោះ​ជាមួយ​បងប្អូន​ឯង​រឿង​កេរ្តិ៍​ដំណែល​ផ្ទះ​មួយ​។​

​លោក​ លី​ សៀន​ឡុ​ង​ ជិត​អស់ម៉ោង​ជា​នាយក​រដ្ឋមន្ត្រី​សឹ​ង្ហ​ បុរី​ ដែល​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​នឹង​ផ្ទេរ​ទៅ​ឲ្យ​អ្នកដឹកនាំ​ ថ្មី​របស់​សឹ​ង្ហ​បុរី​។​ នេះ​មាន​ន័យ​ថា​ត្រកូល​លី​ នៅ​ក្នុង​សឹ​ង្ហ​បុរី​ វា​ដល់​ថ្ងៃ​ អស្តង្គត​ បញ្ចប់​តំណែង​ដឹកនាំ​នៅ​សឹ​ង្ហ​បុរី​។​

​ផ្ទុយ​ទៅ​វិញ​ ការ​ថ្លែង​របស់​លោក​ លី​ សៀន​ឡុ​ង​ នា​ពេល​នេះ​ជា​ការ​ដាក់បន្ទុក​ដល់​អ្នកដឹកនាំ​ថ្មី​របស់​សឹ​ង្ហ​បុរី​ ដែល​នាំ​ ឲ្យ​សឹ​ង្ហ​បុរី​ មើល​មុខ​គ្នា​លែង​ចំ​ជាមួយ​ កម្ពុជា​និង​វៀតណាម​។​ មាន​ន័យ​ថា​បង្កើត​បញ្ហា​ឲ្យ​អ្នក​ក្រោយ​ជា​ជាង​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​ក្រោយ​។​

​បញ្ហា​មួយទៀត​សឹ​ង្ហ​បុរី​គួរតែ​មើល​ឲ្យ​បាន​វែង​ឆ្ងាយ​ព្រោះ​សឹ​ង្ហ​បុរី​ ជា​ប្រទេស​មួយ​តូច​ណាស់​។​ សព្វថ្ងៃ​ គឺ​សឹ​ង្ហ​បុរី​ សឹងតែ​ អស់​ថាមពល​ នៃ​ការ​រីក​ចម្រើន​ហើយ​។​ រឿង​អតីតកាល​វា​ ជា​រឿង​មួយ​។​ ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​នីមួយៗ​ នៅ​ក្នុង​អាស៊ាន​ រួម​មាន​កម្ពុជា​ វៀតណាម​ និង​ប្រទេស​ ដទៃ​ទៀត​មាន​សេដ្ឋកិច្ច​កំពុង​តែ​ហក់​ឡើង​ហើយ​ធៀប​ដង់ស៊ីតេ​ ប្រជាជន​ផ្ទៃដី​ និង​សេដ្ឋកិច្ច​ សឹ​ង្ហ​បុរី​ កំពុង​មើល​ខ្លួនឯង​ ច្រ​លំហើយ​។​ គេ​ ហៅ​ថា​កូន​ឆ្មា​ កំពុង​មើល​ ខ្លួនឯង​ច្រ​លំ​ថា​ខ្លា​។​ សឹ​ង្ហ​បុរី​ គួរ​មាន​ភាព​ចាស់ទុំ​ ហើយ​ខិតខំ​ថ្នាក់ថ្នម​ទំនាក់ទំនង​អាស៊ាន​ឲ្យ​បាន​រឹង​មាំ​ ដើម្បី​ផលប្រយោជន៍​យូរអង្វែង​៕


អត្ថបទដែលជាប់ទាក់ទង