នគរបាលស្រុងអង្គស្នួលបញ្ជូននារីស្រស់ស្អាតម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន

(កណ្តល) ៖ កម្លាំងនគរបាលស្រុកអង្គស្នួលបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

 

 

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថាជនសង្ស័យទី-ឈ្មោះ គង់ សុគន្ធា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន)។ ទី២-ឈ្មោះ ស៊ឹម ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរជាងភ្លើង នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។

 

 

សម្ភារៈដកហូតបានរួមមានៈ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក) ចំនួន ពីរកញ្ចប់ក្នុងនោះ មួយកញ្ចប់មធ្យមនិង មួយកញ្ចប់តូច, ជញ្ជីងថ្លឹងចំនួន មួយ, ឧបករណ៏ប្រើប្រាស់និងថង់វេចខ្ចប់មួយចំនួន។

 
លោកអធិការបន្តថាមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើទើបកម្លាំងផ្នែកជំនាញស្រុកសហការណ៍ជាមួយប៉ុស្តិ៍បែកចានចុះទៅបង្ក្រាបចាប់បាន មុខសញ្ញាសង្ស័យ មួយនាក់ ហើយត្រួតពិនិត្យរកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន មួយកញ្ចាប់តូច។

 

 

តាមចម្លើយសារភាពរបស់ជនសង្ស័យ ខាងលើបានឆ្លើយថា ចំពោះថ្នាំញៀនខ្លួនលក់នោះបានមកពីឈ្មោះស៊ីម ម៉ៅ ជាអ្នកទិញយកមកអោយលក់។ ដោយមានការឯកភាពពីឯកឧត្តមស្នងការនគរបាលខេត្ត ស្នងការរងទទួលបន្ទុកនិងមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាខេត្តកណ្តាលនិងមានការចូលរួមពីលោកមេភូមិ មេឃុំទើបធ្វើការឆែកឆែររកឃើញថ្នាំញៀន មួយកញ្ចប់មធ្យម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន មួយនិងឧបករណ៍មួយចំនួនទៀត ៕

A AA AAA

អត្ថបទដែលជាប់ទាក់ទង